Connect with us

ព័ត៌មានជាតិ

គ្រោះទឹកជំនន់ ជន់លិចផ្ទះពលរដ្ឋ​ជាង១,៧០០ខ្នង និងស្រូវជាង៥០០ហិកតានៅ ស្រុកកណ្ដាលស្ទឹង​

បានផុស

នៅ

អាជ្ញាធរ​ស្រុក​កណ្ដាលស្ទឹង​ នៃ​ខេត្តកណ្តាល ​បានឱ្យដឹងថា​ គ្រោះទឹកជំនន់​បាន​បណ្តាល​ឱ្យ​ជន់​លិច​ផ្ទះ​ពលរដ្ឋ​ជាង​១,៧០០​ខ្នង ​លិច​ស្រូវ​ជាង​៥០០​ហិកតា ​និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវលំ​ និង​ផ្លូវបេតុង​រាប់​ពាន់​ម៉ែត្រ​។​

លោក អ៊ូច សាវឿន ​អភិបាលស្រុក​កណ្ដាលស្ទឹង បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៧​ ខែតុលា​នេះ​ថា​ គ្រោះ​ទឹកជំនន់​បាន​បណ្តាល​ប៉ះពាល់​ឃុំ​ចំនួន៦​ស្មើនឹង២៨​ភូមិ លិច​ផ្ទះ​ចំនួន១,៧៤៣​ខ្នង​ផ្ទះ ស្មើនឹង១,៩៧០ គ្រួសារ ​លិច​ស្រូវ​ចំនួន៥១០​ហិកតា ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវលំ​ប្រវែង១១ ៤៤៨​ម៉ែត្រ និង​ផ្លូវ​បេតុង​ប្រវែង ២៧៨៨​ម៉ែត្រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលស្រុក​បាន​បន្តថា​ ក្នុងនោះ​រួមមាន​,១.​ឃុំ​ដើម​ឬ​ស ​ប៉ះពាល់​ចំនួន១៤​ភូមិ ទឹក​ចូល​ផ្ទះ​ចំនួន ១ ២០៧​ខ្នង​ផ្ទះ ស្មើនឹង​១ ៣៩៨ គ្រួសារ និង​លិច​ស្រូវ​ចំនួន៤៤០​ហិកតា ព្រមទាំង​ខូចខាត​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រួមមាន ផ្លូវលំ​ប្រវែង​៩ ២៩៨ ម៉ែត្រ និង​ផ្លូវ​បេតុង​ប្រវែង ២ ២១៨ ម៉ែត្រ​។

២.​ឃុំ​រកា​៖ ប៉ះពាល់​ចំនួន ០៣​ភូមិ ទឹក​ចូល​ផ្ទះ​ចំនួន ០៧​ខ្នង​ផ្ទះ ស្មើនឹង ០៨គ្រួសារ និង​លិច​ស្រូវ​ចំនួន ២០​ហិកតា​។

៣.​ឃុំ​ក​ណ្តោ​ក​ ខ្នង​ផ្ទះ​រង​ផលប៉ះពាល់​ចំនួន ២៤១​ខ្នង​ផ្ទះ ស្មើនឹង២៤៧​គ្រួសារ (​នៅ​តំបន់​សំណង់​មិន​រៀប រយ​ទំនប់៩៤ មិនមែនជា​ភូមិ​រដ្ឋបាល ប៉ុន្តែ​ស្ថិតនៅ​ចំណុះ​ភូមិ​ចំនួន៣ រួមមាន​៖ ភូមិ​ស្វាយព្រៃ​ចំនួន ៣៦​ខ្នង​ផ្ទះ ស្មើនឹង៣៦​គ្រួសារ​, ភូមិ​ជ្រៃ​រយោង​ចំនួន ១៥​ខ្នង​ផ្ទះ ស្មើនឹង ១៥​គ្រួសារ និង​ភូមិ​អំពៅព្រៃ​ចំនួន១៩០​ខ្នង​ផ្ទះ ស្មើនឹង ១៩៦​គ្រួសារ​)​។

៤. ឃុំ​អន្លង់​រមៀត​៖ ប៉ះពាល់​ចំនួន ០៤​ភូមិ ទឹក​ចូល​ផ្ទះ​ចំនួន ១០០​ខ្នង​ផ្ទះ​ស្មើនឹង ១១០​គ្រួសារ និង​លិច​ស្រូវ​ចំនួន ៦៣​ហិកតា​។​

៥. ឃុំ​ថ្មី​៖ ប៉ះពាល់​ចំនួន ៣​ភូមិ លើ ៥​ភូមិ​៖ ទឹក​ចូល​ផ្ទះ​ចំនួន២៥​ខ្នង​ផ្ទះ​ស្មើនឹង​២៥​គ្រួសារ និង​លិច​ស្រូវ​ចំនួន​៧​ហិកតា​ព្រមទាំង​ខូចខាត​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រួមមាន​៖​ផ្លូវលំ​១​ខ្សែ​ប្រ​វែង​៧៥០​ម៉ែត្រ​។​

៦. បារគូ​ ​ប៉ះពាល់​ចំនួន ២​ភូមិ លើ ៧​ភូមិ​៖ ទឹក​ចូល​ផ្ទះ​ចំនួន ១៦៣​ខ្នង​ផ្ទះ ស្មើនឹង ១៨២​គ្រួសារ ព្រមទាំង​ខូចខាត​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រួមមាន​៖​ផ្លូវលំ ១​ខ្សែ​ប្រវែង៤០០​ម៉ែត្រ និង​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង ២៥០​ម៉ែត្រ​។​

លោក​អភិបាលស្រុក​បាន​បន្តថា​ ការ​ជន់​លិច​នេះ​ដោយសារ​ស្ថានភាព​ទឹក​ឡើង​លឿន​ពិសេស​រង​ផលប៉ះ ពាល់​ពី​ទឹកស្ទឹង​ព្រែក​ត្នោត ។​

លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា ខេត្តកណ្តាល​ទទួល​ឥទ្ធិពល​ទឹកជំនន់​ទឹកភ្លៀង​ផ្នែក​ខាងលើ​នៃ​ខេត្តកំពង់ស្ពឺ ដែល​ធ្លាក់​ពី​អនុ​អាង​មួយចំនួន​ធ្លាក់ចូល​អាង​ស្ទឹង​ព្រែក​ត្នោត និង​ផ្នែក​ខាងក្រោម​តាម​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មានស្រុក​អង្គស្នួល ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅ របស់​ខេត្ត កណ្តាល មួយចំនួនទៀត​ផ្ទៃ​រងទឹក​ភ្លៀងរបស់​ខណ្ឌដង្កោ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក៏​ធ្លាក់ចូល​អាង​ស្ទឹង​ព្រែក​ត្នោតបន្ត​ធ្លាក់ចូល​តាម​ប្រព័ន្ធ​ព្រែក ប្រឡាយ បឹងបួរ អូរ​ធម្មជាតិ ធ្លាក់ចូល​ទន្លេបាសាក់​។​

លោក ​អ៊ូច សាវឿន​ បាន​បន្ថែមទៀតថា​ ជា​វិធានការណ៍​អាជ្ញាធរបាន​កាយ​បើកមុខ​បន្ថែម​លើផ្លូវ​ក្រវ៉ាត់​ក្រុង​នៅ​ចំណុច​ទំ នប់ ៩៤ ចំនួន ៣០ ម៉ែត្រ​ទៀត លើ​ទំហំ​បើកមុខ​ស្រាប់ ចំនួន៥០ ម៉ែត្រ សរុប៨០ ម៉ែត្រ។​ទម្លាក់​កម្រិត​ទ្វា​ទឹក​នៅ​ទ្វា​ទឹក ៧ មករា ក្នុង​សន្លឹក ១ ម៉ែត្រ ដើម្បី​បន្ថយ​សម្ពាធ​ទឹក​នៅ​ផ្នែក​ខាងក្រោម​។​សម្រេច​បើកមុខ​ទឹក​ដោយ​ផ្តាច់​ទំនប់​ការពារទឹកជំនន់​នៅ ក្នុង​ឃុំ​ដើម​ឬ​ស ដើម្បី​បង្វែ​ចរន្តទឹក​មួយចំនួន​ចូល​ស្ទឹងតូច។​ បាន​ជម្លៀស​ប្រជាជន​ចំនួន ១៧ គ្រួសារ​ដែល​រស់​នៅលើ​សំណង់​មិន​រៀបរយ​នៅ​ទំនប់ ៩៤ក្នុង​ឃុំ​ក​ណ្តោ​កមក​រស់នៅ​ទីទួល​សុវត្ថិភាព​ក្រវ៉ាត់​ក្រុង​ទី​៣ ។ សម្រេច​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវ​លេខ 1KD9​ក្នុង​ឃុំ​រកា ដើម​ឬ​ស​។​ ផ្លូវ​លេខ ២០​អាព្រំប្រទល់​ជាមួយ​ខណ្ឌដង្កោរ​ផ្អាក​សកម្មភាព​ដឹកទំនិញ​ធន់​ធ្ងន់ ខ្សាច់ ដី ក្នុងភូមិសាស្ត្រ​ស្រុក​បណ្តោះអាសន្ន​ព្រោះ​អាច​ខូច​ផ្លូវ ។​

លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​ វិធានការណ៍​បន្ត​រដ្ឋបាល​ស្រុក​នឹង​ពិនិត្យ​ស្ថានភាព​និង​ត្រៀម​ធ្វើការ​ជម្លៀស​ប្រជាជន​រស់នៅ​តំបន់​ទំនប់ ៩៤មកកាន់​ទីទួល​សុវត្ថិភាព​លើផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ។សង់រោង​បណ្តោះ អាសន្ន សម្រាប់​ប្រជាជន​ស្នាក់នៅ និង​ស្បៀង​សម្រាប់​ការដោះស្រាយ​ជីវភាព​បណ្ដោះអាសន្ន​។​

លោក​អភិបាលស្រុក​បាន​សន្និដ្ឋាន​ថា​ ករណី​ទឹក​នៅ​ផ្នែក​ខាងលើ​នៅតែ​បន្ត​ឡើងឃុំ​ចំនួន ៤​ទៀត​និង​រង​ផលប៉ះពាល់​រួមមាន​:​ឃុំ​អន្លង់រ​មៀត បារគូ ឃុំ​ថ្មី និង​ឃុំ​ព្រះពុទ្ធ ផលប៉ះពាល់​បន្ត​កើនឡើងដំណាំស្រូវ នឹងរង​ការខូចខាត​ច្រើនព្រោះ​ទឹកបាន​ចូល​វាលស្រែ​ក្នុង​រយះពេល ៣​ថ្ងៃមុន​រួចទៅហើយ ។ ប៉ុន្តែ​បើ​ករណី​ស្ថានភាព​ទឹកបាន​ថមថយ​នៅក្នុង​រយះពេល​២-៣​ថ្ងៃខាងមុខនេះ​អាច​កើនឡើង​ផលប៉ះពាល់​តិចតួច​។ចំណែក​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​មិន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ឡើយ​៕

អត្ថបទ៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣១ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម