Connect with us

ព័ត៌មានជាតិ

ម្ចាស់ដេប៉ូខ្សាច់៦ទីតាំង ត្រូវលាងសំអាតផ្លូវឲ្យស្អាតរាល់ថ្ងៃ បើមិនចង់បិទអាជីវកម្ម

បានផុស

នៅ

ម្ចាស់ដេប៉ូខ្សាច់ចំនួន៦ទីតាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ រាល់ថ្ងៃត្រូវដាក់កម្លាំងកម្មករឲ្យបោសសំអាត និងលាងផ្លូវជាប្រចាំរហូតឲ្យបានស្អាត បើមិនស្អាតត្រូវប្រឈមមុខបិទអាជីវកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ប្រភពពី​លោក កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​រសៀល​ថ្ងៃទី​២៧​ ខែតុលា​នេះ​ថា ​បច្ចុប្បន្ននេះ​នៅ​ភូមិសាស្ត្រ​សង្កាត់​ចាក់អង្រែលើ​ និង​សង្កាត់​ចាក់អង្រែ​ក្រោម​ មាន​ដេប៉ូ​ខ្សាច់​ចំនួន​៦​ទីតាំង ​ក្នុងនោះ​សង្កាត់​ចាក់អង្រែលើ​ចំនួន​២​ ឯ​សង្កាត់​ចាក់អង្រែ​ក្រោម​មាន​៤​។​ ដោយឡែក​ការ​ជ្រុះ​ដីខ្សាច់​ ដែល​ដឹក​ចេញពី​ដេប៉ូ​ខ្សាច់​ទាំង​៦ ​គឺ​ម្ចាស់​ដេប៉ូ​ ត្រូវ​ឲ្យ​កម្មករ​ចុះ​កើប​ និង​លាង​សំអាត​ផ្លូវ​ឲ្យ​បាន​រាល់ថ្ងៃ​មិន​ឲ្យ​មាន​ដីខ្សាច់​ជ្រុះ​លើ​ផ្លូវ​ ហើយ​បើ​នៅតែមាន​ជ្រុះ​ខ្សាច់​លើផ្លូវ ​គឺ​អាជ្ញាធរ​សម្រេច​បិទ​អាជីវកម្ម​ជា​ស្ថាពរ​ដោយ​មិន​ប្រកែក​។

​លោក កែវ សាវឿន បានបញ្ជាក់​ទៀតថា ​ចាប់តាំងពី​សាលា​រាជធានី​ភ្នំពេញ​ និង​សាលាខណ្ឌ​មានជ័យ​ដាក់​កំណត់​ឲ្យ​ម្ចាស់​ដេ​ប៉ូ​ខ្សាច់ ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ដាក់​កម្លាំង​កម្មករ​ឲ្យ​លាង​សំអាត​ និង​ប្រមូល​កើប​មក​ គឺ​ឃើញថា​លើ​កំណាត់​ផ្លូវជាតិ​លេខ​២​ លែងមាន​ដីខ្សាច់​ជ្រុះ​ដូច​មុន​ឡើយ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ​មានការ​គាំទ្រ​នូវ​ចំណាត់​ការ​ដ៏​ក្តៅគគុក​របស់​អាជ្ញាធរ​ទៅលើ​ម្ចាស់​ដេប៉ូ​ខ្សាច់​បែបនេះ​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម