Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងបញ្ជូនកម្លាំង ទ័ពមួកខៀវអាវុធហត្ថ ៧៣នាក់ ទៅប្រទេសស៊ូដង់ខាងត្បូង​

បានផុស

នៅ

កម្ពុជានឹង​បញ្ជូន​កងកម្លាំង​ទ័ព​អាវុធហត្ថ​មួក​ខៀវចំនួន​៧៣​នាក់ ក្នុងនោះ​កម្លាំង​នារី​៣៤​នាក់ ទៅ​ចូលរួម​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ដើម្បី​ប្តូរ​វេន​កម្លាំង​ចាស់ត្រូវ​បាន​បញ្ចប់​បេសកកម្មរយៈពេល​១​ឆ្នាំ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១​ស្អែក​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​កម្លាំង​មួក​ខៀវ​កម្ពុជា នៅ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព នា​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២៧​ ខែតុលា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាពថ្លែងថា កម្លាំង​កងទ័ព​មួក​ខៀវ​ដែល​បញ្ជូនទៅ​ប្តូរ​វេន​នេះ គឺមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ក្នុងការ​ទប់ស្កាត់ ចំពោះ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩

នៅពេល​ផ្លាស់ប្តូរ​កងកម្លាំង​ម្តងៗ ហើយ​ជំហរ​របស់​កម្ពុជា​នៅ​បន្ត​បញ្ជូន​កងទ័ព​មួក​ខៀវ​កម្ពុជា ទៅ​បំពេញ​បេសកកម្ម គឺ​មិន​បោះបង់ចោល​ភារកិច្ចក្នុងការ​ចូលរួម​ថែរក្សា​សន្តិភាព នៅតាម​បណ្តា​ប្រទេស​នានា ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​នោះឡើយ ពោលគឺ​កម្ពុជា​ចូលរួម​ដោយ​ស្ម័គ្រចិត្ត និង​ការទទួលខុសត្រូវ​ក្នុងឋាន​:​ជា​សមាជិក​អង្គការសហប្រជាជាតិ​។​

គួរ​បញ្ជាក់ថា ​បច្ចុប្បន្ន​កម្ពុ​ជាមាន​កម្លាំង​ទ័ព​មួក​ខៀវ ប្រមាណ​៨០០​នាក់កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលីនិង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម