ព័ត៌មានជាតិ
ជនជាតិចិនបេីករថយន្តស៊េរីទំនើបខ្វះការប្រុងប្រយ័ត្នបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវ
រថយន្តសេរីទំនើប១គ្រឿងដែលបញ្ជាចង្កូតដោយបុរសជនជាតិចិនម្នាក់បានវ៉ាជែងគេឯងដោយខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតរថយន្តកាលពីវេលាម៉ោង១៥និង ៣០ នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវR3 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាជនជាតិចិនបានបើករថយន្តមួយគ្រឿង ម៉ាក ឡិចសុីស LM300h ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BM-9111 បានធ្វើដំណើតាមបណ្តោយបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចផ្លូវបេតុងកែងផ្លូវR3 រថយន្តក៏បានបត់ឆ្វេងឡើងទៅផ្លូវR3 ពេលកំពុងបត់ស្រាប់តែរយន្តជ្រុលល្បឿនរ៉េចង្គូតទៅបុករបាំងថ្មសួនច្បារពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិង ផ្ទុះពោងខាងក្នុង តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចពិនិត្យមើលឃើញថា រថយន្តខាងលើបង្កគ្រោះថ្នាក់តែឯងមិនប៉ះពាល់ដល់អ្នកធ្វើរដំណើរ និង អោយជួសជុលរបាំងថ្មរ ដែលខូចខាតរួចរាលទើបសមត្ថកិច្ចសម្រេចឲ្យម្ចាស់រថយន្តយកទៅជួសជុលដោយខ្លួនឯង៕
ដោយ ៖ រស្មី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង