Connect with us

ព័ត៌មានជាតិ

ផ្ត​ន្ទា​ទោស​បុរស​ជនជាតិ​ចិន​ម្នាក់​ដាក់ពន្ធនាគារ​កំណ​ត់​២១​ឆ្នាំ

បានផុស

នៅ

ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៧ ខែតុលា​ឆ្នាំ​២០២១ បានសម្រេច​ធ្វើការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ LI MING HSING ជនជាតិ​ចិន ភេទ​ប្រុស​អាយុ ៣១​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ ដាយ​មិន​វ័​ន្ត ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដាក់ពន្ធនាគារ​កំណត់​ចំនួន​២១​ឆ្នាំ និង​ពិន័យ​ជា​ប្រា​ក់បង់​ចូល​ថវិការដ្ឋ​ចំនួន​៨០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​.​ដឹកជញ្ជូន ជួញដូរ និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជិត ១០​គីឡូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​រូប​នេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​វេលា​ម៉ោង​៩​ថ្ងៃ​ទី២២ ខែ កញ្ញា ឆ្នាំ ២០២០ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន បានដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅក្បែរ​គល់​ស្ពាន​ហង្ស ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក៏​ស្រាប់​តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS GS300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២W-៧៦៦៩ មួយ​គ្រឿង របស់​ជនជាតិ​ចិន​មួយ​គ្រួសារ​មាន​គ្នា ៤​នាក់​(​ពីរ​នាក់​ប្តី​ប្រពន្ធ និង កូនតូចៗ ២​នាក់​) បំ​បុក​បា​រ៉ា​ស់​ចូលទៅ​រួចហើយ​ចត​ទុកចោល ជនសង្ស័យ​ពីរ​នាក់​ប្តី​ប្រពន្ធ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​ចោល​កូនប្រុស ស្រី ចំនួន ២​នាក់ និង បោះ​កាបូប​មួយ​ដែល​មាន​ផ្ទុក ទៅដោយ​គ្រឿងញៀន​យ៉ាង​ច្រើន​ខាងក្នុង ហើយ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បន្ត​ឆែកឆេរ​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​នៅ​សណ្ឋាគារ​លី​វ៉េ​រ៉ា ទើប​ឃាត់ខ្លួន​បាន​បុរស​ជនសង្ស័យ​ជនជាតិ​ចិន​ខាងលើ រួមទាំង​គ្រឿងញៀន​មួយ​ចំនួនធំ​ទៀត​។

វត្ថុ​តាង​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ដកហូត ប្រភេទ ហេ​រ៉ូ​អ៊ី​ន មាន​ចំនួន ៤, ៨៧២Kg និង​ប្រភេទ ខេ​តា​មីន ចំនួន​៤, ៨៤៩.៥៨Kg សរុប​ទាំង ២​ភេទ​មាន​ទម្ងន់​រហូត​ទៅ ដល់​ចំនួន ៩, ៧២១ Kg (​ជិត ១០​គីឡូ​)​ប្រភេទ​អំពូល​ចំនួន ១៥​ប្រអប់ រួម​ទាំង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS GS300 ធន់​តូច មួយគ្រឿង​៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម