Connect with us

ព័ត៌មានជាតិ

មិន​ដល់​២៤​ម៉ោងផង មាស សុវណ្ណ​រតនា ទទួលបាន​ដំណោះ​ស្រាយ​លុយ​២០០០​ដុល្លារ​ពី​ខាង​ធនា​គារABA

បានផុស

នៅ

ភ្នំពេញ ៖ ទីបំផុត​អតីត​ពិធី​ការិនី​អ្នកនាង មាស សុ​វណ្ណ​រតនា ទទួល​បាន​ដំណោះស្រាយ​ហើយ​ជុំវិញ​រឿងរ៉ាវ​លុយ​ចំនួន​២០០០​ដុល្លារ​ដែល​ត្រូវបាន​ជាប់គាំង​នៅ​ទូ​ATM​របស់​ធនា​គារ​មួយ​សាខា​ម្តុំ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណោះស្រាយ​នេះ​បន្ទាប់ពី​អ្នកនាង មាស សុវណ្ណ​រតនា បាន​ឡាំប៉ា​ហើយ​ទ្រ​ហ៊ោ​រយំ​តាមរយៈ​ការ Live video​ធ្វើការ​រិះគន់​និង​ទទូច​ឲ្យ​ធនាគារ​មួយ​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ក្រោយ​ពេលដែល​នា ង​ជួប​បញ្ហា​កាលពី​យប់​ថ្ងៃទី​២៦ ​ខែតុលា​ ឆ្នាំ​២០២១ ព្រោះ​បញ្ចូល​លុយ​ដាក់​ទូរ​ATM​ក៏ត្រូវ​ជាប់​គាំង​។

ក្រោយ​ជួប​រឿងហេតុ​នេះ​ក៏​ស្រាប់តែ​នៅ​ថ្ងៃទី​២៧ ខែតុលា​ ឆ្នាំ​២០២១ ​គេ​ឃើញ​អ្នកនាង មាស សុវណ្ណ​រតនា​បាន​បង្ហោះ​ជាថ្មី​ដោយមាន​ខ្លឹមសារ​ថា​ «​ស​ប្បាយ​ចិត្ត​ណាស់ ថវិកា​របស់​នាង​ខ្ញុំ​ដែល​បាន​ដាក់ចូល​ម៉ាស៊ីន​ទូ​ATM​ហើយ​ត្រូវបាន​ជាប់​គាំង​កាល​ពីយប់​មិញ ឥឡូវ​បាន​ចូលមកក្នុង​គណនី​រប​ស់​នាង​ខ្ញុំ​វិញ​ហើយ។

អ្នកនាង​បន្ត​ថា ​សូម​អរគុណ​ដល់​ធនាគារ​ដែ​ល​បាន​ជួយ​ព​ន្លឿ​ន​និង​មាន​ដំណោះស្រាយ​លឿន​រហ័ស​ទាន់​ចិត្ត​មិន​ដល់​២៤​ម៉ោង​ជូន​ដល់​អតិថិជន​និង​សូម​អ រ​គុណ​បងស្រី​ម្នាក់​….(​ខាង​ធនា​គារ​)​ដែល​បង ស្រី​បាន​ទំនាក់ទំនង​មក​នាង​ខ្ញុំ​កាលពី​ម៉ោង​៦​និង ០៨​ព្រឹក​ដោយ​គាត់​ទើបតែ​បាន​មើល​វីដេអូ​របស់​នាង​ខ្ញុំ​រួចហើយ​បាន​ជួយ​ព​ន្លឿ​ន​និង​រក​ដំណោះ ស្រាយ​ឆាប់រហ័ស​ជូន​មក​នាង​ខ្ញុំ​ក្នុងការ​សម្របសម្រួល​ប​ញ្ហា​ដែល​កើតឡើង​សូម​អរគុណ​…!។

អ្នកនាង មាស សុវណ្ណ​រតនា និយាយទៀត​ថា នាង​សូម​បញ្ជាក់​ថា បើ​អត់​មាន​តំណាង​សាខា​ធនា​គារ (​ទឹកថ្លា​)​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ​ណា​ម្នាក់​ធ្វើការ​សុំទោស​នាង​ទេ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ក្រោយ​ពេល​នាង​រួចរាល់​ធុរៈ​ការងារ​រួចរាល់​នាង​និង​ទៅ​ធនាគារ​ដើម្បី​ធ្វើការ​បិត​គណនី​របស់​ខ្លួន​ទាំងអស់​ឈប់​ប្រើប្រាស់​ជាង​រៀង​រហូត​។

ខ្ញុំ​អត់​បាន​គំរាម​ទេ​សូម​បញ្ជាក់​តែ​នាង​ខ្ញុំ​ឈឺចាប់​ខ្លាំង​ ហើយក៏​មិន​ចង់យក​ភាព​ល្បី​ដោយ​ការ​មាន​បញ្ហា​ជាមួយ​ខាង​ធនាគារ​ដែរ​នាង​ខ្ញុំ​ចង់​អោយ​ខាង​សាខា​មាន​ដំណោះស្រាយ​មានការ​ទទួលខុសត្រូវ​មានរ បៀ​ប​ទំនាក់ទំនង​ពន្យល់​អតិថិជន​ដោយ​ល្អ​ទទួល យក​បាន​និង​ស្ដាប់​ហេតុផល​របស់​អតិថិជន​ផង​អំពី​បញ្ហា​របស់​គាត់​ត្រូវការ​សូម​អរគុណ​។​មាស សុវណ្ណ រតនា បន្ថែម​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម