Connect with us

ព័ត៌មានជាតិ

អប​អសារ​ទរ​!​ សុនខ​កម្ពុ​ជាមាន​សម​ត្ថ​ភាព​ហិត​អ្នក​ជំងឺ​កូ​វីដ​១៩​ដោយ​ជោគជ័យ

បានផុស

នៅ

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា​ អ្នកជំនាញ​សុនខ​ខែ្មរ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​កំចាត់មីន​ខេត្តកំពង់ឆ្នាំង​បាន​ស្រាវជ្រាវ​ហ្វឹកហ្វឺន​សុនខ​ហិត​អ្នក​ជំងឺ​កូ​វីដ​១៩​បាន​ដោយ​ជោគជ័យ​ ហើយ​អាច​មាន​សមត្ថភាព​ចូលរួម​សកម្មភាព​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​បាន​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ទំព័រ​ហ្វេ​ប៊ុ​ក​ផ្លូវ​ការដែល​បាន​បង្ហោះ​នៅ​យប់​នេះ លោក​បាន​មានប្រសាសន៍ថា​ « ខ្ញុំ​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​សុនខ​ហិត​អ្នក​ជំងឺ​វីរុស​កូ​វីដ​១៩ ដែល​យើងខ្ញុំ​អាច​វាយតម្លៃ​ប្រកបដោយ​ក្តី​រំភើប​រីករាយ​ដែល​អ្នកជំនាញ​សុនខ​ខែ្មរ អាច​ស្រាវជ្រាវ អាច​ហ្វឹកហ្វឺន​សុនខ​ហិត​អ្នក​ជំងឺ​កូ​វីដ​១៩​បាន​ដោយ​ជោគជ័យ​ក្នុង​ជំហាន​ដ៏​សំខាន់​នេះ និង​ឃើញថា​សុនខ​កម្ពុ​ជាមាន​សមត្ថ​ភាព​និង​អាច​ចូលរួម​សកម្មភាព​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​បាន​»​។

លោក ហេង​រតនា​បាន​បន្តទៀត​ថា «​ជារួម​សុនខ​ខែ្មរ​អាច​ហិត​អ្នក​ជំងឺ​កូ​វីដ​១៩​បាន និង​អាច​ហិត​ក្នុង​ចម្ងាយ​សុវត្ថិភាព​ផងដែរ​! សុនខ​អាច​មាន​អត្ថប្រយោជន៍​ហិត​រហ័ស (១០-១៥​វិនាទី​) អាច​ហិត​ស្វែងរក​មុខសញ្ញា​អ្នកមាន​ជំងឺ​កូ​វីដ​១៩​ក្នុងចំណោម​មនុស្ស​ច្រើន (​ហ្វូងមនុស្ស​) ដែល​ជា​ឧបករណ៍​អាច​ប្រើជា​ជំនួយ​ក្នុងការ​ស្វែងរក​អ្នក​ជំងឺ​កូ​វីដ​នៅតាម​កន្លែង​មួយចំនួន​ដូចជា តាម​ច្រកទ្វារ​អន្តរជាតិ ព្រលានយន្តហោះ ព្រឹ​តិ្ត​ការណ៍​ធំៗ ដូចជា​ការប្រកួត​កីឡា កម្មវិធី​មហាជន​ជាដើម »​។

​លោក​បាន​ឱ្យដឹងទៀត​ថា នេះ​ជា​យុទ្ធសាស្ត្រ​រើស​គ្រួស​ចេញពី​អង្ករ​ចំពោះ​មុខសញ្ញា​សង្ស័យ​អាច​ចាត់វិធានការ​សុខាភិបាល​។

លោក​អគ្គនាយក​បាន​បញ្ជាក់​ថា «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ជាមួយ​មន្ត្រី​ជំនាញ​សុនខ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ ចងក្រង​ឯកសារ និង​ផ្តល់​ការ​ហ្វឹកហ្វឺន​សុនខ​យ៉ាងសកម្ម​បំផុត​! អរគុណ​មន្ត្រី​ជំនាញ​សុខាភិបាល​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​បាន​សហការ​គាំទ្រ​យ៉ាង​ពេញទំហឹង​។​

យ៉ាងណាក៏ដោយ​លោក​បាន​បន្ត​ថា ការ​ហ្វឹកហ្វឺន​បន្ត​នឹង​អនុវត្ត​ក្នុង​សប្តាហ៍​ខាងមុខនេះ​នៅ​ពេល​បាន​ទទួល​សំណាក​បន្ថែម​ទៀត​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម