Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ឧបត្ថម្ភ​ម៉ាស់ និង​ជែ​ល ជូន​យោធភូមិភាគ​ទី​៣ និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កែន តារា មេបញ្ជាការរង​កងទ័ព​ជើងគោក នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ បាន​នាំ​យក​ម៉ាស់ និង​ជែ​ល​លាងដៃ អំណោយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ជូន​យោធភូមិភាគ​ទី​៣ និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក សម្រាប់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ប្រើប្រាស់​ការងារ​ប្រចាំថ្ងៃ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មានប្រសាសន៍​ក្នុង​ឱកាស​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក កែន តារា មេបញ្ជាការ​រ​រង​កង​ទ័ពជើងគោក បាន​លើកឡើងថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​ភរិយា ជានិច្ចកាល​តែងតែបាន​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​សុខទុក្ខ សុខមាលភាព របស់​កងទ័ព​ទាំងអស់​គ្រប់​កាលៈទេសៈ និង​បានផ្តល់​ការឧបត្ថម្ភ​ជានិច្ច ។ ឧ​ត្ត​ម​សេនីយ៍​ឯក កែន តារា ក៏បាន​ថ្លែង​កោតសរសើរ​ឯក​ឧត្តម​មេបញ្ជាការ នាយទាហាន នាយទាហានរង និង​ពលទាហាន​យោធភូមិភាគ​ទី​៣ និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក មាន​វិធានការ​ម៉ឺងម៉ាត់​មិនអោយ​ជំងឺ​កូ​វីដ​-១៩ ឆ្លង​ចូល​អង្គភាព និង​បាន​សំណូមពរ​បន្ថែម​សូម​បន្ត​យកចិត្តទុកដាក់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​-១៩ ជា​ជំងឺ​សកល​នេះ​។

ក្នុងនាម​យោធភូមិភាគ​ទី​៣ ឧ​ត្ត​ម​សេនីយ៍​ឯក យឿ​ង សុខុន មេបញ្ជាការរង​កងទ័ព​ជើងគោក មេ​បញ្ចា​ការ​យោធភូមិភាគ​ទី​៣ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​យោធភូមិភាគ​ទី​៣ និង​នាយទាហាន នាយទាហានរង និង​ពលទាហាន មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក​ទាំងអស់​មាន​សេចក្តី​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​ភរិយា ព្រមទាំង​ប្តេជ្ញា​រួមគ្នា​បញ្ចប់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូល​សហគមន៍ និង​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​តេ​ជោ​ឲ្យ​បាន​ដាច់ខាត​។

សូម​បញ្ជាក់​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ឧបត្ថម្ភ​ម៉ាស់ និង​ជែ​ល​៣៩ ០០០​ដប ជូន​យោធភូមិភាគ​ទី​៣ ម៉ាស់​៤៦ ៨០០​ម៉ា់ ជែ​ល ៣៩ ០០០​ដប មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ពជើងគោក ម៉ាស់​ចំនួន ២៩៥២​ម៉ាស់ និង​ជែ​ល​លាងដៃ​ចំនួន ២៤៦០​ដប​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម