Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ​លើកទឹកចិត្តអូស្ត្រាលី ឱ្យគាំទ្របន្ថែម​ ដល់ អាស៊ាន

បានផុស

នៅ

​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ​លើកទឹកចិត្តអូស្ត្រាលីឱ្យគាំទ្របន្ថែម​ ដល់កិច្ចកសាងសហគមន៍ អាស៊ាន។ សម្ដេចតេជោ លើក​ឡើងបែបនេះ​នៅក្នុង​កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលទ្ធផលដែលផ្សព្វផ្សាយដោយក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលបានកត់សម្គាល់នូវសមិទ្ធិផលប្រកបដោយអត្ថន័យនានា ដែលសម្រេចបានក្រោម ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានទទួលស្គាល់ថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី លើកទី១ អាចនឹងជួយបើកទំព័រថ្មីនៃភាពជាដៃគូ ព្រមទាំងអាចជួយធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការ រួមមានតាមរយៈ ការអនុវត្តផែនការសកម្មភាពអាស៊ាន-អូស្រ្តាលី (២០២០-២០២៤)។

សម្តេចតេជោ ហ៊ុន សែន ​នៅក្នុងកិច្ចប្រជុំនោះ បានគូសបញ្ជាក់អំពីការរៀបចំជាប្រវត្តិសាស្ត្រនូវកិច្ចប្រជុំកំពូលអាស៊ាន- អូស្ត្រាលី ប្រចាំឆ្នាំលើកទីមួយ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាសម្រាប់ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលី។ សម្តេចតេជោ បានសាទរចំពោះការរួមចំណែកដ៏មានសារៈសំខាន់របស់អូស្ត្រាលី ក្នុងយុទ្ធនាការពហុភាគី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាការធ្វើឱ្យកំណើនសេដ្ឋកិច្ចក្នុងតំបន់រស់ឡើងវិញ ជាពិសេសតាមរយៈការដាក់ចេញនូវភាពជាដៃគូសម្រាប់យុទ្ធសាស្ត្រស្តារឡើងវិញជាមួយអាស៊ាន ដែលជាដៃគូមួយដ៏សំខាន់។ សម្តេចតេជោ បានលើកទឹកចិត្តអូស្ត្រាលីឱ្យគាំទ្របន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ អាស៊ាន និងសមាហរណកម្មក្នុងតំបន់ តាមរយៈផែនការមេស្តីពី ការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងផែនការការងារនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (IAI) ដំណាក់កាលទី៤។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំអាស៊ាន បានឯកភាពបង្កើតឱ្យមានភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមួយ រវាងអាស៊ាន និងអូស្រ្តាលី ដែលពោរពេញដោយអត្ថន័យសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ធ្វើការជាមួយអូស្រ្តាលី ដើម្បីឱ្យភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយមានប្រសិទ្ធភាព។

កិច្ចប្រជុំកំពូលបានគូសបញ្ជាក់ពីសារៈសំខាន់នៃតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) និងបានប្តេជ្ញាចិត្តដើម្បីធានាថា តំបន់សេដ្ឋកិច្ចសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) នឹងនៅតែជាតំបន់ពាណិជ្ជកម្មសេរីអាស៊ានបូកមួយដែលគ្រប់ជ្រុងជ្រោយបំផុត និងមានគុណភាពខ្ពស់។ កិច្ចប្រជុំបានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តឆ្ពោះទៅកាន់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីកាច់ចង្កូតពាណិជ្ជកម្ម តំបន់ និងជំរុញការស្តារឡើងវិញ។

ថ្នាក់ដឹកនាំអាស៊ានបានសម្តែងនូវការកោតសរសើរដល់ការគាំទ្ររបស់អូស្ត្រាលី ចំពោះវិធានការ និងគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធ​នឹងជំងឺកូវីដ-១៩ របស់អាស៊ាន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ រួមមាន ការផ្តល់មូលនិធិចំនួន ៥២៣,២ លានដុល្លារអូស្រ្តាលី សម្រាប់គំនិតផ្តួចផ្តើម ការទទួលបានវ៉ាក់សាំង និងសន្តិសុខសុខភាព។ ថ្នាក់ដឹកនាំអាស៊ានបានស្វាគមន៍ការប្តេជ្ញាចិត្តជាថ្មីរបស់អូស្ត្រាលី ក្នុងការផ្តល់ទឹកប្រាក់ជាង ១២០ លានដុល្លារអូស្ត្រាលី ដល់គំនិតផ្តួចផ្តើមនានានៅពេលអនាគតរបស់អាស៊ាន ក្នុងរយៈពេល១០ឆ្នាំទៅមុខ ដែលបានប្រកាសដោយ ឯកឧត្តម ស្កុត ម៉ារីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលី៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម