Connect with us

ព័ត៌មានជាតិ

ចំណតរថយន្តតាក់ស៊ី ខាងលិចផ្សារធំថ្មី កំពុងបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន

បានផុស

នៅ

បេនឡាន ដែលរត់ចាប់ម៉ូយគ្មានសណ្តាប់ធ្នាប់ បានបង្កភាពកកស្ទះចរាចរណ៍ ស្ទើររាល់ថ្ងៃគ្មានខ្លាចអាជ្ញាធរមូលដ្ឋាន នៅចំណុចផ្លូវលេខ ១២០ កែងនឹងផ្លូវលេខ ១១៨ ស្ថិតខាងលិចឈាងខាងជើងផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មីទី ២ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងនោះផងដែរ គេក៏បានឃើញមានអ្នកដើរប្រមូលលុយជាប្រចាំ តែមិនដឹងថា អ្នកដើរប្រមូលលុយនោះជានរណាឲ្យពិតប្រាកដ មិនដឹងថាតើជាអាជ្ញាធរមូលដ្ឋាន សង្កាត់ ឬខណ្ឌនោះ ឬក៏ខាងបេននោះទេ។

បើតាមការឲ្យដឹងពីអ្នករត់តាក់ស៊ីម្នាក់ នៅតំបន់នោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គាត់មានរថយន្តតាក់ស៊ីមួយគ្រឿង បើកដឹកភ្ញៀវពីភ្នំពេញទៅបាត់ដំបង ដោយគាត់ចូលចតរថយន្តនៅលើផ្លូវ ត្រូវបង់លុយឲ្យគេក្នុងមួយថ្ងៃ១៥០០០ រៀល។ ចំពោះរថយន្តចតនៅលើដងផ្លូវមួយគ្រឿង ទោះបីរថយន្តបានដឹកភ្ញៀវចេញមួយជើង ឬក៏មិនបានដឹកចេញក៏ដោយ គឺត្រូវតែបង់ឲ្យម្ចាស់បេនឡានដែរ។

លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី ធ្លាប់បានមានប្រសាសន៍ថា ពាក់ព័ន្ធជាមួយបេនឡានសូរិយា និង បេនឡានភ្នំពេញ-បាត់ដំបង គឺមានខាងម្ចាស់បេនគេជាអ្នកគ្រប់គ្រង។ អ្នកស្រីប្រធានផ្សារធំថ្មី បានឲ្យដឹងទៀតថា គាត់គ្រប់គ្រងតែបេនឡាន នៅជុំវិញផ្សារធំថ្មីតែប៉ុណ្ណោះ។

លោក សុខ ពេញវុធ អភិបាល នៃគណៈខណ្ឌដូនពេញ បានឲ្យដឹងដែរថា ពាក់ព័ន្ធនឹងបញ្ហានេះ លោកក៏បានចាត់ឲ្យក្រុមសណ្តាប់ធ្នាប់ខណ្ឌ ចុះទៅអប់រំណែនាំដល់ក្រុមចាប់ម៉ូយទាំងនោះ ដើម្បីធ្វើយ៉ាងណារក្សារបៀបរៀបរយឲ្យបានល្អ បើមិនស្តាប់តាមការណែនាំទេនោះ លោកនឹងចាត់កម្លាំងចុះទៅចាប់ឃាត់ទាំងមនុស្ស និងរថយន្តដែលឈប់ចតគ្មានសណ្តាប់យកមករក្សាទុក។ លោកថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន យើងនឹងខិតខំធ្វើការងារនេះឲ្យទាល់តែបានល្អប្រសើរ គឺដើម្បីសោភ័ណ្ឌភាពទីក្រុងយើង ផងដែរ៕

អត្ថបទ៖ រស្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម