Connect with us

ព័ត៌មានជាតិ

ព្រោះតែបំណុល! ខ្ញុង ប្រកាសលក់សូម្បីតែ គ្រែដេក ទូខោអាវ ទូទឹកកក និងសាឡុងជាដើម

បានផុស

នៅ

ដូចមហាជន បានដឹងហើយថា តារាកំប្លែងអ្នកនាង ខ្ញុង ថ្មីៗនេះ បានផ្ទុះនូវរឿងរ៉ាវដ៏កក្រើកពេញបណ្តាញសង្គុម ជុំ វិញការទម្លាយបំណុល ជាងកន្លះលានដុល្លារអាមេរិក។

យ៉ាងណាមិញ គេក៏ឃើញមានទស្សនិកជនមួយចំនួន នូវតែបង្ហាញការអាណិតអាសូរ និងខ្លះទៀតលើកទឹកចិត្តចំពោះ ខ្ញុង ខណ:មួយចំនួនទៀត ក៏បានរិះគន់នឹងមិនព្រមជឿ លើការបកស្រាយរបស់តារាកំប្លែងអ្នកនាង ខ្ញុង នោះដែរ។ ដោយ​សារហេតុផលនេះ ហើយទើបនាង ក៏បានប្រកាសថា នឹងវេលុយឲ្យសប្បុរសជនវិញ។

ដោយឡែក រឿងដែលគេចាប់អារម្មណ៍ និងមានអ្នកគាំទ្រខ្លះអាណិត ខ្ញុង ទៀតនោះ គឺបន្ទាប់ពីនាង និងស្វាមីនាយ កៃដរ ប្រកាសដាក់លក់ផ្ទះ ឡាន ដើម្បីយកលុយធ្វើដើមទុន និងដោះបំណុលគេខ្លះនោះ ឥឡូវនាងក៏បានប្រកាសលក់ខ្ទេច លក់ខ្ទី គ្មានសល់ សូម្បីគ្រែដេក ទូទឹកកក ទូខោអាវ និងសាឡុង ជាដើម។

តាមរយ:វីដេអូនៃការផ្សាយផ្ទាល់ គេឃើញអ្នកនាង ខ្ញុង បានបញ្ជាក់ថា ខ្ញុំប្រកាសអំពាវនាវលក់មែនបងប្អូន ដោយសារ​តែយកលុយ មកធ្វើដើមទុនផ្ដើមពីដៃទទេ ដោយការលក់ប្រហុកផ្អក ដើម្បីដោះបំណុលគេ។ ទន្ទឹមគ្នានេះ គេក៏កត់​សម្គាល់​ឃើញអ្នកនាង ខ្ញុង និងស្វាមី ក៏បានខិតខំប្រឹងប្រែងរកលុយ ដើម្បីដោះបំណុលគេ ដោយធ្វើការឡាយលក់ប្រហុក ផ្អក រាល់ថ្ងៃផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ១៣ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ជីវិតកម្សាន្ដ១៥ នាទី មុន

មេ ​MU ថៃ ប្ដឹង​ចោទ​ប្រកាន់​៤​ករណី ទៅកាន់ភាគីម្ខាងទៀត ក្រោយតុលាការ​ចេញដីកា​ចាប់​ខ្លួន

ព័ត៌មានជាតិ៣៥ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម៤៤ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម