អាវុធហត្ថរាជធានី ប្រចាំការ២៤ម៉ោងតាមគោលដៅលិចទឹកដើម្បីសង្គ្រោះពលរដ្ឋ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​អាវុធហត្ថរាជធានី ប្រចាំការ២៤ម៉ោងតាមគោលដៅលិចទឹកដើម្បីសង្គ្រោះពលរដ្ឋដោយទឹកជំនន់​

បានផុស

នៅ

អនុវត្តតាម​ការណែនាំ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏ដូចជា​លោក​ ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាលរាជធានី​ភ្នំពេញ តាំងពីរសៀលរហូតដល់ ម៉ោង០៨៖៣០​នាទី​យប់ ថ្ងៃទី​២៦ ,២៧​និង​២៨​ខែតុលា ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ពី​លោកឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ចុះ​ធ្វើ​ប្រតិបត្តិការ ដោយ​ដាក់​គោលដៅ​ចាំ​សង្គ្រោះ និង​ជម្លៀសប្រជាពលរដ្ឋ​រងគ្រោះដោយ​ទឹកជំនន់​ទឹកភ្លៀងនៅ​ចំណុចផ្លូវ​សណ្តរ​ស្ទឹង ទំនប់​៧​មករា ស្ថិតក្នុងភូមិ​ខ្វិត និង​ភូមិ​ពោធិ​រលំ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ ដោយ​ប្រើប្រាស់​មធ្យោបាយ​ទូក​ម៉ាស៊ីន​ជាច្រើន​គ្រឿង បាន​ជួយ​ដល់​មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ឆ្លងទន្លេ និង​កុមារ រួម​នឹង​សម្ភារៈ​ចាំបាច់​មួយចំនួន ប្រកបដោយ​សុវត្ថិភាព​ពុំមាន​អ្នក​បាត់​ជីវិត​ឡើយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​ដ៏​ឆាប់រហ័ស​នេះ ក៏​ដោយសារ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ត្រៀមលក្ខណៈ រួចជា​ស្រេច ទាំង​កម្លាំង​មនុស្ស មធ្យោបាយ សម្ភារៈ ត្រៀម​ចេញ​ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ក្រោម​ស្មារតី​ម្ចាស់ការ​ខ្ពស់​ហើយ​ដាក់​គោលដៅ​ចាំ​អន្តរាគមន៍​២៤​ម៉ោង​លើ​២៤​ម៉ោង​តែម្ដង​តាម​តំបន់​លិចលង់​នោះ​តែម្ដង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏បាន​ចាត់តាំង​ក្រុមការងារ​បន្ត​ចុះ​ត្រួត ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត ព្រមទាំង​សិក្សា​ភូមិសាស្ត្រ​ជាក់ស្តែង ដែល​អាច​នឹងរង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ នៅក្នុង​ខណ្ឌ​ដង្កោ​និង​ខ័​ណ្ឌ​ជាយក្រុង​មួយចំនួនទៀត ដើម្បី​ជួយ​រំដោះ​និង​ជួយសង្គ្រោះ​ពលរដ្ឋ​បាន​ទាន់ពេលវេលា ក្នុងករណី​គ្រោះទឹកជំនន់​នេះ​មិន​ថា យប់​ថ្ងៃ​។ ឆ្នាំនេះ​ក៏ដូច​ឆ្នាំមុនៗ​ដែរ​កម្លាំង​អាវុធហត្ថ​រាជធានី​ប្រចាំការ​២៤​ម៉ោង​តាម​គោលដៅ​លិចលង់​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ដោយ​ទឹកជំនន់​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ២៥ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៣ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៤ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ម៉ា ដូ​ណា ហួសចិត្ត​លើ​ការ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បំផ្លើស​ផ្ទុយ​ការពិត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services