Connect with us

ព័ត៌មានជាតិ

បើករថយន្ដវ៉ាជែងខ្វះការប្រុងប្រយ័ត្នត្រូវរថយន្ដមួយគ្រឿងទៀតបុកបណ្ដាលអោយរងការខូចខាតហើយប្រកែកយកត្រូវរៀងខ្លួន

បានផុស

នៅ

ភ្នំពេញ: បើករថយន្តឡិចស៊ីសRX300វ៉ាជែងរថយន្ដឡិចស៊ី570ខាងស្ដាំដៃត្រូវរថយន្ដឡិចស៊ីស570 បុកបញ្ឆិតពីខាង ក្រោយបណ្ដាលឲ្យកៀបជាប់គ្នារងការខូចខាតទាំងសងខាងហើយក្រោយបីកើតហេតុភាគីតាំងសងខាងចុះមកប្រកែក វែកញែកយកខុសត្រូវរៀងៗខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅខាងកើតស្ពានអាកាសផ្សារដីហុយប្រមាណជាង១០០ម៉ែត្រតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចស៊ីសRX300 មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2AN-0310ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចខណៈមក ដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តឡិចស៊ីស570ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2K-9229 ធ្វើដំណើរ ស្របទិសគ្នាពីខាងស្តាំដៃរួចរេទៅខាងឆ្វេងដៃវិញធ្វើអោយរថយន្តរថយន្ដឡិចស៊ិស570គេចមិនទាន់ក៏បុកបញ្ឆិតផ្នែក ខាងក្រោយជំហៀងខាងឆ្វេងបណ្ដាលឲ្យរថយន្តលិចស៊ីសRX 300រេចង្កូតកាត់ទទឹងផ្លូវមុខរថយន្តឡិចស៊ីស570កៀប ជាប់គ្នាទៅមុខលែងរួច និងរងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុភាគីទាំងសងខាងបានចុះមកជជែកវែកញែកយកត្រូវរៀងៗខ្លួន។ មួយសន្ទុះក្រោយមកទើបកម្លាំង សមត្ថកិច្ចមូលដ្ធានចុះដល់កន្លែងកើតហេតុ។ ដោយភាគីទាំងសងខាងមិនព្រមសម្រុះសម្រួលគ្នា ទើបសមត្ថកិច្ចមូល ដ្ធានបានទំនាក់ទំនងទៅនគរបាលចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម