Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ប្ដេជ្ញាលុបបំបាត់ជនមានបញ្ហាស្មារតី និងជនអនាថាឱ្យអស់ពីទីសាធារណៈ

បានផុស

នៅ

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានប្ដេជ្ញាថានឹងខិតខំធ្វើយ៉ាងណាលប់បំបាត់ជនមានបញ្ហាស្មារតី បញ្ហាសតិ (វិកលចរិត) និងជនអនាថា ចេញឱ្យអស់ពីទីសាធារណៈ នៅក្នុង​ក្រុង​បាត់ដំបង​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យមាន​សោភ័ណភាព​មាន​របៀបរៀបរយ និង​ទាក់ទាញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប៉ុន្តែ​លោក​អភិបាលខេត្ត​សំណូមពរ ឱ្យមាន​ការចូលរួម និង​គាំទ្រ​ពី​បងប្អូន​ប្រជាពលរដ្ឋ សប្បុរសជន និង​អង្គការ​ពាក់ព័ន្ធ​នានា​នៅក្នុង​ខេត្តបាត់ដំបង​ផងដែរ​។

​​ថ្លែង​នៅក្នុង​កិច្ចប្រជុំ ពិភាក្សា​ការងារ​ស្ដីពី​ការរៀបចំ​សណ្ដាប់ធ្នាប់ ចំពោះ​ជន​មាន​បញ្ហា​ស្មារតី បញ្ហា​សតិ (​វិកលចរិត​) និង​ជនអនាថា ស្ថិតក្នុង​ភូមិសាស្ដ្រ​ក្រុង​បាត់ដំបង​នា​រសៀល​ថ្ងៃទី​២៧ តុលា លោក សុខ បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ​ មាន​ជន​មាន​បញ្ហា​ស្មារតី បញ្ហា​សតិ (​វិកលចរិត​) និង​ជនអនាថា​ជាច្រើន​នៅក្នុង​ក្រុង​បាត់ដំបង​។ ​លោក​អភិបាលខេត្ត​បាន​បន្តថា​ ដូចនេះ​មន្ទីរជំនាញ ​និង​រដ្ឋបាល​ក្រុង​បាត់ដំបង​ត្រូវ​រៀបចំ​ធ្វើយ៉ាងណា​ ដើម្បី​លប់បំបាត់​កុំឱ្យ​មាន​ជន​មាន​បញ្ហា​ស្មារតី បញ្ហា​សតិ (​វិកលចរិត​) និង​ជនអនាថា នៅតាម​ទី​សាធារណៈ​នៅក្នុង​ភូមិសាស្ត្រ​ក្រុង​បាត់ដំបង​ និង​ត្រូវ​រៀបចំ​ឱ្យ​ពួកគាត់​បានទទួល​ការ​ស្នាក់នៅ ការហូបចុក ការថែទាំ​សុខភាព ការព្យាបាល​ជំងឺ និង ការអប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅតាម​មណ្ឌល​ស្តារនីតិសម្បទា​របស់​រដ្ឋ ក៏ដូចជា​មណ្ឌល​ស្តា​នីតិសម្បទា​របស់​អង្គការ​ដៃ​គួរ​នានា​នៅក្នុង​ខេត្ត​។

​លោក អភិបាលខេត្ត​បាន​ជំ​រុញឱ្យ​មន្ទីរជំនាញ និង​រដ្ឋបាល​ក្រុង​បាត់ដំបង ធ្វើការ​សហការគ្នា​ក្នុង​ការធ្វើ​សម្រង់​ស្ថិតិ ចំពោះ​ជន​មាន​បញ្ហា​ស្មារតី បញ្ហា​សតិ (​វិកលចរិត​) និង​ជនអនាថា នៅក្នុង​ក្រុង​បាត់ដំបង ដើម្បី​ធ្វើការ​ប្រជុំពិភាក្សា និង​សិក្សា​ឱ្យបាន​ច្បាស់លាស់ ក្នុង​រៀបចំ​គណៈកម្មការ​គ្រប់គ្រង និង​ដោះស្រាយ ជន​មាន​បញ្ហា​ស្មារតី បញ្ហា​សតិ (​វិកលចរិត​) និង​ជនអនាថា ដើម្បី​ពិនិត្យ និង​សម្រេច​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៨ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម