Connect with us

ព័ត៌មានជាតិ

មន្ទីរសុខាភិបាលរាជធានី បញ្ជូនគ្រូពេទ្យនិងរថយន្តសង្គ្រោះបន្ថែមជួយសង្គ្រោះពលរដ្ឋនៅតំបន់ទឹក​ជំនន់​

បានផុស

នៅ

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ​បាន​មានប្រសាសន៍ថា មន្ទីរ​នឹង​ប​ញ្ជូន​ក្រុមគ្រូពេទ្យ​និង​រថយន្ត​សង្គ្រោះ​បន្ថែម​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ដែលមាន​បញ្ហា​សុខភាព​ស្រាលៗ​។​

លោកវេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៨​ ខែតុលា​នេះ​ថា ​« នៅ​ល្ងាច​នេះ​មន្ទីរ​នឹង​រៀបចំ​ចាត់ចែង​ក្រុមគ្រូពេទ្យ​ និងរថយន្តសង្គ្រោះ​បន្ថែម​ទៅ​បោះតង់​ពី​២​ទៅ​៣​កន្លែង​ ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹក​ជំន​ន់​នៅក្នុង​ខណ្ឌដង្កោ ​ទៅតាម​ស្ថាន​ភាព​ជាក់ស្តែង ​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​ពលរដ្ឋដែលមាន​បញ្ហា​សុខភាព​កម្រិត​ស្រាលៗ ​ដូចជា​ផ្តាសាយ ក្តៅខ្លួន រាករូស ​ឬ​ពស់​ចឹក​ជាដើម​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិតបាន​បន្តថា​ ប៉ុន្មាន​ថ្ងៃនេះ​ ការិយាល័យ​ស្រុក​ប្រតិបត្តិ​ដង្កោ ​បា​នប​ញ្ជូនក្រុមគ្រូពេទ្យ​និង​រថយន្តសង្គ្រោះបន្ទាន់​ប្រចាំការ​នៅក្នុង​សង្កាត់​សាក់​សំពៅ​ និង​ម្តុំ​ផ្សារ​ព្រែក​ជ្រៃ ​ដើម្បី​រង់ចាំ​ទទួលព្យាបាល​ដល់​ប្រជាពលរដ្ឋ​យើង​។ ​ប៉ុន្តែ​ដោយសារតែ​ស្ថានភាព​ទឹកជំនន់​បន្ត​កាន់តែ​លិចរាលដាល​ច្រើ​ននោះ​ទើប​មន្ទីរ​សម្រេច​ប​ញ្ជូ​នគ្រូពេទ្យ​ និង​រថយន្ត​សង្គ្រោះ​ប្រចាំ​ការជួយ​បន្ថែ​ម​ទៀត ​ដើម្បី​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​មាន​បញ្ហា​សុខភាព​ឱ្យបាន​ទាន់ពេលវេលា​។​

លោកវេជ្ជបណ្ឌិត​បាន​បន្តទៀត​ថា ​ក្នុងករណី​ពលរដ្ឋ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ ​យើង​នឹង​បញ្ជូន​គាត់​ទៅ​សង្គ្រោះ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ខណៈ​ប៉ុន្មាន​ថ្ងៃ​មកនេះ​មិនមាន​ពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ​ ពោលគឺ​មានតែ​កើត​ជំងឺ​ផ្តាសាយ​តិចតួច​និង​ក្តៅខ្លួន​ប៉ុណ្ណោះ​ ដោយសារ​ត្រូវ​ទឹកភ្លៀង ។​

លោកវេជ្ជបណ្ឌិតបាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាពត្រូវ​រក្សា​អនាម័យ​ឱ្យ​បាន​ខ្ពស់​ ចៀស​ផុតពី​ជំងឺ​ផ្សេងៗ​ ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ៣​កុំ​និង​៣​ការពារ ​ដើម្បី​បញ្ចៀស​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

គួរ​បញ្ជាក់ថា ​រហូតមក​ដល់ពេលនេះ​ ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​បាន​ជន​លិច​សង្កាត់​ចំនួន​១០​ហើយ​នៅក្នុង​ខណ្ឌដង្កោ ​ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០០​គ្រួសារបាន​ទទួលរង​ផលប៉ះពាល់ ហើយ​ចំនួន​នេះអាជ្ញាធរ​រាជធានី​ភ្នំពេញ​ក៏​គ្រោង​នឹង​នាំយក​អំណោយ​របស់​សម្ដេច​តេ​ជោ​មកចែកជូន​ពួកគាត់​ផងដែរ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម