Connect with us

ព័ត៌មានជាតិ

កម្ពុជាបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញ ទាំងស្រុងនៅដើមឆ្នាំក្រោយ

បានផុស

នៅ

ប្រទេសកម្ពុជាអាចនឹងបើកទេសចរណ៍វ៉ាក់សាំងពេញលេញទាំងស្រុង នៅដើមឆ្នាំ២០២២ខាងមុខនេះ ប្រសិនបើស្ថានភាពការឆ្លងជំងឺកូវីដ១៩ នៅបន្តធូរស្រាល។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង” នៅថ្ងៃទី២៨ ខែតុលានេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្ពុជានឹងបើកសាកល្បងវិស័យទេសចរណ៍ឡើងវិញ ទៅលើខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង នៅចុងខែវិច្ឆិកាខាងមុខនេះ ខណៈខេត្តសៀមរាប ត្រៀមអនុវត្ត នៅខែមករា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីបើកសាកល្បងនៅខេត្តទាំង៣រួចហើយ កម្ពុជាគ្រោងនឹងបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេសតែម្តង។

លោករដ្ឋមន្រ្តី បញ្ជាក់ថា ការចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញ នៅក្នុងខេត្តទាំង៣នេះ គឺជាជំហានទី១ មុនឈានទៅជំហានទី២ ទៅរកការបើកទទួលទេសចរអន្តរជាតិ មកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងៗទៀត និងការបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស ក្នុងជំហានទី៣។

គួរបញ្ជាក់ថា ការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះ គឺនៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារនោះឡើយ។

ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឱ្យធ្វើតែតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន ហើយករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរីនៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ និងវិធានសុវត្ថិភាពទេសចរណ៏ជាមុន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម