មន្ទីរសាធារណការ ៖ ស្ថានភាពទឹកជំនន់សណ្តស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មន្ទីរសាធារណការ ៖ ស្ថានភាពទឹកជំនន់សណ្តស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង

បានផុស

នៅ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមម៉ោង ១២ និង៤០ ថ្ងៃត្រង់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ស្ថានភាពទឹកជំនន់សណ្តស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង ទឹកស្ទឹងបានស្រកពី ០.៥ម ទៅ ០.៧ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ រយៈពេល ១៨ថ្ងៃមកនេះ ដើម្បីទប់ទំនប់ការពារទឹកជំនន់ និងជួសជុលទំនប់បាក់ធ្លាយ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យខណៈពេលនេះ ស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ត្រូវបានគ្រប់គ្រងបានហើយ។

ប្រភពដដែល បានបញ្ជាក់ថា «ទឹកជំនន់ពេលនេះ នឹងមិនបន្ថែមការពង្រីកវិសាលភាពលិចលង់ទៀតឡើយ ហើយទីតាំងដែលបានលិច បាននិងកំពុងស្រកទឹកជាបណ្តើរៗ ឈានទៅដំណើរការជីវភាពរស់នៅធម្មតាឡើងវិញ នាពេលប៉ុន្មានថ្ងៃខាងមុខ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services