Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី៖ ពលរដ្ឋកម្ពុជា ៩៧ ភាគរយ មានអគ្គិសនី​ប្រើប្រាស់

បានផុស

នៅ

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការផ្គត់ផ្គង់អគ្គិសនីពីប្រព័ន្ធបណ្តាញជាតិ នៅកម្ពុជា មានចំនួនភូមិចំនួន ៩៧% ទទួលបានការផ្គត់ផ្គង់អគ្គិសនីពីបណ្តាញចែកចាយអគ្គិសនី និងលំនៅដ្ឋានចំនួនជាង ៨៤% ទទួលបានការភ្ជាប់បណ្តាញប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្រ្តីបានឱ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ធីណា រេតស (Tina Redshaw) ឯកអគ្គ​រាជទូតអង់គ្លេសប្រចាំនៅកម្ពុជា មុនពេលចាប់ផ្តើមនៃកិច្ចប្រជុំកំពូលលើកទី២៦ ស្តីពីការប្រែប្រួល​អាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១។

នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានបង្ហាញអំពីគោលជំហរសំខាន់ៗ​របស់កម្ពុជាក្នុងវិស័យ​ថាម​ពល ដែលពាក់ព័ន្ធនឹង​បញ្ហាអាកាសធាតុសកលនេះ រួមមាន ការបង្កើន​ការ​ប្រើ​ប្រាស់ថាមពលក​កើត​ឡើងវិញ​និងប្រភពថាមពលផ្សេងទៀតដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន មិនរៀបចំគម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនីប្រើធ្យូងថ្មថ្មីបន្ថែមទៀតទេ ក្រៅពីគម្រោងដែលរាជរដ្ឋាភិបាល​សម្រេចរួចតាំងពីឆ្នាំ​២០១៩ ដោយប្តូរមកប្រើប្រាស់ប្រភពថាមពលកាបូនទាប ដូចជាឧស្ម័នធម្មជាតិនាំចូលប្រភេទ LNG ឬអ៊ីដ្រូសែនជំនួសវិញ បន្តលើកទឹកចិត្តចំពោះការវិនិយោគលើវិស័យថាមពលស្អាត និងការឆ្លើយ​តប​ចំពោះការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រីឱ្យដឹងទៀតថា សមាមាត្រនៃអនុភាពនៃប្រភពថាមពលកកើតឡើង​វិញទៅក្នុងប្រភព​ថាមពលចម្រុះសរុបរបស់កម្ពុជា នឹងមានចំនួនប្រមាណ ៥៩% ហើយអាំងតង់ស៊ីតេនៃការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ក្នុងផែនការថ្មី ធៀបនឹងសេណារីយ៉ូចាស់តាមទម្លាប់ដែលកម្ពុជាធ្វើការអភិវឌ្ឍ​ពីមុនមក គឺនឹងបន្ថយចំនួន ៣៤% ធៀបទៅនឹងការអភិវឌ្ឍតាមទម្លាប់ចាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម