Connect with us

ព័ត៌មានជាតិ

ផ្ទះជាង ៣ ពាន់ខ្នងប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត

បានផុស

នៅ

យ៉ាងហោចណាស់ មានផ្ទះប្រជាពលរដ្ឋជាង ៣ ពាន់ខ្នង ( ៣៣៥៤) រងការប៉ះពាល់ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងនោះ មានផ្លូវ ៣៨ កន្លែង សាលារៀនចំនួន ៣ មណ្ឌលសុខភាព ២ វត្ត ៣ សាលាសង្កាត់ ២ ប៉ុរដ្ឋបាល ២ ព្រមទាំងផ្ទៃដីកសិកម្មជាង ១៥២ ហិចតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកជំនន់ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅតាមសណ្តស្ទឹងព្រែកត្នោត ចំនួន ១០ សង្កាត់ ៣៤ ភូមិ ៣៣៥៤ខ្នងផ្ទះ ស្មើនឹង៣៥១៧គ្រួសារ ប្រជាពលរដ្ឋចំនួន ១២៥៩៥នាក់។

តាមរបាយការណ៍ឱ្យដឹងថា សង្កាត់ទាំង ១០ រួមមាន សង្កាត់គងនយ សង្កាត់សាក់សំពៅ សង្កាត់ទៀន សង្កាត់ព្រែកកំពឹស សង្កាត់ស្ពានថ្ម សង្កាត់ព្រៃស សង្កាត់ជើងឯក សង្កាត់ព្រៃវែង សង្កាត់ដង្កោ និងសង្កាត់ក្រាំងពង្រ៕

របាយការណ៍ខាងក្រោម៖

-សង្កាត់គងនយៈ ចំនួន០៤ភូមិ ៤៣៨ខ្នងផ្ទះ ៤៩១គ្រួសារ ២១៦១នាក់

-សង្កាត់សាក់សំពៅៈ ចំនួន០៦ភូមិ ៨៦៩ខ្នងផ្ទះ ៨៩៩គ្រួសារ ២៣២៧នាក់

-សង្កាត់ទៀនៈ ចំនួន០៣ភូមិ ៣០៦ខ្នងផ្ទះ ៣៤៦គ្រួសារ ១១៤១នាក់

-សង្កាត់ព្រែកកំពឹសៈ ចំនួន០៤ភូមិ ៣៥០ខ្នងផ្ទះ ៣៥០គ្រួសារ ១៤៨៤នាក់

-សង្កាត់ស្ពានថ្មៈ ចំនួន០៧ភូមិ ៩៦ខ្នងផ្ទះ ៩៦គ្រួសារ ២៨០នាក់ -សង្កាត់ព្រៃសៈ ចំនួន០២ភូមិ ១៤៦ខ្នងផ្ទះ ១៦៥គ្រួសារ ៣៤៧នាក់
-សង្កាត់ជើងឯកៈ ចំនួន០៣ភូមិ ២៨១ខ្នងផ្ទះ ២៨១គ្រួសារ ១០៧៣នាក់

-សង្កាត់ព្រៃវែងៈ ចំនួន០១ភូមិ ៦៨ខ្នងផ្ទះ ៨៩គ្រួសារ ៣១៧នាក់ -សង្កាត់ដង្កោៈ ចំនួន០១ភូមិ ៥១៥ខ្នងផ្ទះ ៥១៥គ្រួសារ ២១៣៣នាក់

-សង្កាត់ក្រាំងពង្រៈ ចំនួន០៣ភូមិ ២៨៥ខ្នងផ្ទះ ២៨៥គ្រួសារ ១៣៣១នាក់៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម