Connect with us

ព័ត៌មានជាតិ

លោក ប្រាជ្ញ ចន្ទ ចុះសង្កេតមើលដំណើការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅក្នុងសង្កាត់ចំនួន៥

បានផុស

នៅ

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃទី១៦ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ បានចុះសង្កេតមើលការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅក្នុងសង្កាត់ចំនួន៥ ក្នុង​រាជធានី​ភ្នំពេញ ដែល​រួមមាន សង្កាត់​គោក​ឃ្លៀង សង្កាត់​ក្រាំងធ្នង់ សង្កាត់​គោក​រកា សង្កាត់​ជ្រោយចង្វា និង​សង្កាត់​បាខែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះពិនិត្យ​សកម្មភាព នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​របស់លោក ប្រាជ្ញ ចន្ទ ធ្វើឡើង​ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​ជាក់ស្ដែង ក៏ដូចជា​បញ្ហា​នានា នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១ ដែល​ក្រុម​ចុះឈ្មោះ នឹង​ក្រុមប្រឹក្សាឃុំ សង្កាត់ បាន​ជួបប្រទះ ជាពិសេស​ប្រជាពលរដ្ឋ ដែល​មក​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះដែរ លោក ប្រាជ្ញ ចន្ទ បាន​លើកឡើងថា ក្រុម​ចុះឈ្មោះ​បោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ គឺជា​តំណាង​របស់ គ​.​ជ​.​ប នៅក្នុង​ការអនុវត្ត​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដូច្នេះ​ត្រូវមាន​ឆន្ទៈ​មោះមុត​ក្នុងការ​អនុវត្ត​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ ស្របទៅតាម​ច្បាប់​បទបញ្ជា និង​នីតិវិធី លិខិតបទដ្ឋាន​គតិយុត្តិ​នានា របស់ គ​.​ជ​.​ប ធ្វើយ៉ាងណា​ឲ្យ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១​ប្រព្រឹត្ត​ទៅដោយ​រលូន មាន​ប្រសិទ្ធិភាព និង​ទទួលបាន​លទ្ធផល​ល្អ ធានាបាន​នូវ​បញ្ជី​បោះឆ្នោត ដែលមាន​ភាពត្រឹមត្រូវ ពេញលេញ​និង មាន​បច្ចុប្បន្នភាព​។​

​លោក ប្រាជ្ញ ចន្ទ ក៏បាន​ក្រើនរំលឹក​ដល់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ក៏ដូចជា​ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវធ្វើ​យ៉ាងណា​ធានា​សុវត្ថិភាព​ខ្លួនឯង ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត ពី​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ និង​អនុវត្ត​វិធានការ​នានា របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដែល​បាន​ដាក់ចេញ​។​

​ជាមួយគ្នា​នោះ លោក​បាន​ទទូច​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រញាប់​រួសរាន់​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​និង​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​កែតម្រូវ​ឈ្មោះ ប្រសិនបើ​មាន​កំហុសឆ្គង ហើយ​ប្រជាពលរដ្ឋ ដែល​ទើប​គ្រប់​អាយុ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់បាន​ចុះឈ្មោះ​ពីមុនមក សូម​អញ្ជើញ​ទៅ​ចុះឈ្មោះ​ឲ្យ​បាន​គ្រប់គ្នា​។​

​សូមបញ្ជាក់ថា ការអំពាវនាវ​របស់​លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នាពេលនេះ ស្រប​ពេលដែល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១ នៅសល់​ត្រឹមតែ​៣៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹងត្រូវ​បាន​បិទ​បញ្ចប់​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ២៣ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៤០ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៥០ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម