Connect with us

ព័ត៌មានជាតិ

បង្ក្រាបសង្វៀនបញ្ចល់មាន់នៅ សង្កាត់ស្ទឹងមានជ័យ២ ឃាត់ខ្លួនមនុស្ស២៦នាក់ និងម៉ូតូជិត៤០គ្រឿង

បានផុស

នៅ

កម្លាំង​នគរបាល​ការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ការចុះ​បង្ក្រាប​សង្វៀន​បញ្ចល់​មាន់​មួយកន្លែង នៅ​ចំណុច​ចម្ការ​ពុទ្រា ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៥និង​៣០​នាទី​រសៀល​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះ​បង្ក្រាប​ខាងលើនេះ ធ្វើឡើង​ដោយមាន​ការដឹកនាំកម្លាំង​បញ្ជា​ផ្ទាល់ដោយ​លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

ជា​លទ្ធិ​ផលនៃ​ការចុះ​បង្ក្រាប កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​មនុស្ស​សរុប​២៦​នាក់ និង​ដកហូត​បាន​ម៉ូតូ​៣៩​គ្រឿង ។ ក្រោយ​ការបង្ក្រាប មនុស្ស​ទាំងអស់ត្រូវបាន​ប​ញ្ចូ​ន​ខ្លួន​ទៅកាន់​ការិយាល័យ​ជំនាញ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ។​

តាម​ប្រភពមន្ត្រី​សមត្ថកិច្ច​អោយដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន នៃ​កាប​ញ្ច​ល់​មាន់នៅ​សង្វៀន​ខាងលើ​រួចមក សមត្ថកិច្ច​ការិយាល័យ​ជំនាញ បាន​បើក​ការស្រាវជ្រាវ រហូត​កំណត់​បាន​ទីតាំង​សង្វៀន​ច្បាស់លាស់ ក៏​បើក​ការចុះ​បង្ក្រាប​តែម្តងទៅ ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម