បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បេសកកម្ម​ក្នុង​ការ​ទប់ស្កាត់​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ទទួល​បាន​លទ្ធផល​ជោគជ័យ អភិបាល​រាជធានី ថ្លែង​ការ​អរគុណ​និង​លើកទឹកចិត្ត កម្លាំង​ដែល​ចូលរួម

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង​ បាន​សម្តែង​នូវ​ការ​អណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​អាជ្ញាធរ​ដែនដី កងកម្លាំង​ប្រដាប់​អាវុធ​និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​ទប់ស្កាត់​ធ្វើយ៉ាងណា​មិន​ឲ្យ​ទឹកជំនន់ លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ រហូត​ទទួល​បាន​លទ្ធផល​ជោគជ័យ គិត​មកដល់​ត្រឹម​ល្ងាច​ថ្ងៃទី​២៨​ខែតុលា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្តែង​នូវ​ការ​ដឹងគុណ​ខាងលើ​នេះ បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី២៨ ខែតុលា ​ឆ្នាំ​២០២១ ខណៈដែល​លោក​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​សណ្តរ​ស្ទឹង​ជា​ចុងក្រោយ នឹង​ជួប​ជា​មួយនឹង​អាជ្ញាធរ កងកម្លាំង ដែល​បាន​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ដើម្បី​ទប់​ទំនប់​សណ្តរ​ស្ទឹង​កុំ​ឲ្យ​បាក់ នាំ​ទឹក​ចូល​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌដង្កោ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា បញ្ហា​ប្រឈម​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត គឺ​លែង​ជា​បញ្ហា​ប្រឈម​ទៀតហើយ ដោយសារ​យើង​បាន​ទប់​ទំនប់​យ៉ាង​រឹងមាំ ហើយ​អ្វីដែល​សំខាន់​ទៀត​នោះ​គឺ​ទឹកបាន​ស្រក​ចុះ​យ៉ាង​ខ្លាំង ដែល​លេង​ជា​ហានិភ័យ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខណ្ឌដង្កោ​ទៀតហើយ។

លោក​បាន​បន្តថា ការ​ទទួលបាន​នូវ​ភាព​ជោគជ័យ​ក្នុង​បេសកកម្ម​មួយ​នេះ គឺ​ពិតជា​បាន​មក​ពី​ការខិតខំ​ប្រឹងប្រែង​យើង​ទាំងអស់​គ្នា ទាំង​អាជ្ញាធរ ទាំង​កងកម្លាំងប្រដាប់អាវុធ ក្រសួង​ធនធានទឹក​និង​ឧតុនិយម អាជ្ញាធរ​ទន្លេសាប​និង​កងកម្លាំង​អង្គរក្ស​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ដោយបាន​លះបង់​កម្លាំងកាយ​ចិត្ត ទប់ស្កាត់​បញ្ហា​ប្រឈម​នេះ ទាំងយប់ ទាំង​ថ្ងៃ​រហូត​យើង​ទទួលបាន​ជោគជ័យ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌដង្កោ​។

ក្រៅពី​ការ​ថ្លែង​ការ​អរគុណ​ចំពោះ​កងកម្លាំង​និង​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ហើយ លោក​ឃួ​ង ស្រេង ក៏បាន​ឧបត្ថម្ភ​ជា​ទឹកប្រាក់​មួយចំនួន​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ផង​ដែរ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services