Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោងបើកកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយអភិវឌ្ឍន៍

បានផុស

នៅ

ឯកឧត្ដម​សោម ស៊ុន សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ អនុប្រធាន​ក្រុមការងារ​ចុះ​ស្រុក​ស្ទោង ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ ជូន​ថ្នាក់ដឹកនាំ​គណបក្ស​ឃុំ សាខា​បក្ស​ភូមិ និង​ក្រុមការងារ ពិធី​នេះ​ធ្វើឡើង​នៅក្នុង​វត្ត​បន្ទាយ​ស្ទោង ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ព្រឹកថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សូត្រ អ៊ុ​ល ប្រធាន​គណបក្ស​ឃុំ​បន្ទាយ​ស្ទោង បាន​អាន​ខ្លឹមសារ​គោលនយោបាយ​អភិ​វឌ្ឍន៍ ឃុំ​-​សង្កាត់ ឆ្នាំ​២០២២-២០២៧ របស់​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ផ្សព្វផ្សាយ​ជូន​អង្គប្រជុំ​រួចមក ឯកឧត្ដម សោម ស៊ុន បាន​មានប្រសាសន៍ថា​គោលបំណង នៃ​ការផ្សព្វផ្សាយ​គោលនយោបាយ អភិវឌ្ឍន៍ ឃុំ​-​សង្កាត់ ជូន​ដល់​ផ្ទៃក្នុង​ថ្នាក់ដឹកនាំ​គណបក្ស​ឃុំ សាខា​បក្ស​ភូមិ និង​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន គឺ​ដើម្បី​ឲ្យ​ជ្រាប និង​ត្រៀម​ចូលរួម​អនុវត្តន៍ ខ្លឹមសារ​ជាក់ស្ដែង​នៃ ផែនការកម្ម​វិធី​និង​សកម្មភាព​អភិវឌ្ឍន៍ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ត្រូវ​ប្តេជ្ញាចិត្ត ដឹកនាំ​និង​ចូលរួម​អនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ ។

​ឯកឧត្ដម សោម ស៊ុន កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង រួមសហការ​គ្នា របស់​ក្រុមការងារ ថ្នាក់ដឹកនាំ​គណបក្ស​ឃុំ សាខា​បក្ស​ភូមិ ដែល​បាន​ខិតខំ​បំពេញ ភារកិច្ច​ក្នុងការ​បម្រើប្រជាជន​បានល្អ​ប្រសើរ និង​បាន​រំលឹក​ដល់​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​គ្រប់គ្រង​ពង្រឹង សតិអារម្មណ៍​សមាជិក​គណបក្ស​ចាស់ និង​បន្ត​កសាង​ពង្រីក​សមាជិក​បក្ស​ថ្មី ក្នុង​ស្រទាប់​យុវវ័យ​ពង្រឹង​របៀបរបប​ការងារ​របស់​គណបក្ស ពង្រឹង​ការ​សាមគ្គី ភាព​ឯកភាពគ្នា​រឹងមាំ ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ឆ្នាំ២០២២ ខាងមុខនេះ​ឲ្យ​ទទួល​បានការ គាំទ្រ​ពី​មហាជន និង​ទទួលបាន ជោគជ័យ​សម្រាប់​គណបក្ស​ប្រជាជនកម្ពុជា។

​ថ្នាក់ដឹកនាំ​គណបក្ស​ឃុំ​សាខា​បក្ស​ភូមិ និង​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ឃុំបន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ ទាំងអស់​បាន​ប្តេជ្ញាចិត្ត​អនុវត្ត​ឲ្យ​ទទួល បាន​ជោគជ័យ​នូវ​គោលនយោបាយ អភិវឌ្ឍន៍​ឃុំ​-​សង្កាត់ ឆ្នាំ២០២២-២០២៧ របស់​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​មតិ​ណែនាំ​របស់​ឯកឧត្តម សោម ស៊ុន ប្រធាន​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​ឃុំ ឲ្យ​មាន​ប្រសិទ្ធភាព៕​

អត្ថបទ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម