Connect with us

ព័ត៌មានជាតិ

កម្រើក​​កាយ​​​ចំណុច​ទាំង ៧​ ជួបគ្រោះឬលាភ មានតែថ្ងៃទាំង ៧ ទេ អាចបញ្ជាក់អត្ថន័យច្បាស់

បានផុស

នៅ

ការកម្រើកឬញាក់របស់មនុស្សយើងជាសញ្ញាប្រផ្នូល១ ដែល​យើងម្នាក់ៗតែងចំណាំ​អំពី​ហេតុការណ៍ ដែលនឹង​កើតឡើងទាំង​ល្អនិងអាក្រក់គ្រោះឬលាភ តាមដែលយើងម្នាក់ៗបានចំណាំកន្លងទៅ។

តែការចំណាំខាងលើនេះប្រាកដណាស់ថា បងប្អូនមិនបានដឹងអំពីកម្លាំងថ្ងៃទាំង៧ជាអ្នកកំណត់គ្រោះឬលាភទៅលើការកម្រើកកាយនោះទេ បើទោះបីអ្នកដែលបានកម្រើកនោះស្ថិត​នៅ​ចំកន្លែងដែលអ្នកថាស៊យឬគ្រោះកន្លងមកនោះតាមការចំណាំក៏ដោយចុះ។ តែត្រូវក្រឡេកទៅមើលកម្លាំងថ្ងៃទាំង៧ជាអ្នកដោះបន្ទុកគ្រោះនោះបានឡើងវិញ បើសិនជាចំថ្ងៃណាដែលអ្នកបានកម្រើកកន្លែងដែលចំណាំថាមិនល្អនោះ។

មុននឹងឈានដល់ការដឹងអំពីកម្លាំងថ្ងៃទាំង៧ កម្ពុជាថ្មីលើកយក៧ចំណុចដែលបានកម្រើកឬញាក់ដើម្បីបកស្រាយអត្ថន័យជូនបងប្អូនបានយល់ដឹង និងចងចាំទុកចំណុចទាំង៧ជាមុនសិន ហើយចាំបងប្អូនអាចសម្គាល់ថាកម្រើកក្នុងថ្ងៃអីក្នុងចំណោមថ្ងៃទាំង៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចកម្រើកដែលក្បួនបុរាណបានបង្ហាញអត្ថន័យ តែមិនបានប្រាប់អំពីកម្លាំងថ្ងៃទាំង៧ ដែលបងប្អូនកម្រើកចំថ្ងៃណាមួយមានអត្ថន័យដូចខាងតទៅ÷

១,បើបងប្អូនណាមានកម្រើកកន្ទុយភ្នែក​ខាងស្តាំ ក្នុងក្បួនបុរាណ្យលោកទាយថា អ្នកនោះនឹងមានគេនាំលាភមកឲ្យមិនខាន។

២,កម្រើកកន្ទុយភ្នែកខាងឆ្វេង មានមនុស្សស្រីឬប្រុសនឹករលឹក

៣,កម្រើកត្របកភ្នែកចំកណ្តាលខាងស្តាំនឹងមានមនុស្សមកជួប

៤,បើកម្រើកត្របកភ្នែកឆ្វេងខាងក្រោមនិងមានមនុស្សនិយាយរករឿងមិនខាន

៥,កម្រើកត្រង់ច្រមុះសូមប្រយ័ត្នព្រោះជាសញ្ញាថានឹងមានជនពាលមកបង្កជារឿង

៦,កម្រើកត្រចៀកស្តាំអ្នកនឹងបានទទួលដំណឹងដែលមិនគម្បី

៧,បើកម្រើកត្រចៀកឆ្វេងលោកអ្នកនឹងបានទទួលលាភក្នុងរយះពេលពី៣ទៅ៧ថ្ងៃជាក់ជាមិនខាន។

អត្ថន័យចំណុចកម្រើកខាងលើ សូមបងប្អូនបែរមកមើលអំពីអត្ថន័យរបស់កម្លាំងថ្ងៃទាំង៧វិញថាតើ ការកម្រើកកាយខាងលើនេះបងប្អូនកម្រើកនៅក្នុងថ្ងៃអី បើទោះកន្លែងដែលកម្រើកនោះអាក្រក់ឬល្អក៏ដោយចុះ ដូច្នេះសូមយល់ដឹងដូចខាងក្រោម÷

បើលោកអ្នកកម្រើកកាយចំថ្ងៃអាទិត្យ ដែលជាថ្ងៃកំណត់យកជាថ្ងៃទី១ ក្បួនតម្រាបានកំណត់អត្ថន័យយ៉ាងដូច្នេះថា ទី១ បើកម្រើកចំថ្ងៃអាទិត្យក្នុងតម្រាទាយថា ត្រូវកិរិយាផ្ទៃក្រោមសំបុកមិនបានជាទេ។ ទី២ បើចំថ្ងៃច័ន្ទមានលាភាដែលគួឲ្យប្រសើរ​, ទី៣ចំថ្ងៃអង្គារ៍បានទ្រព្យគាប់ចិត្តសមដូចការប៉ង ទី៤ចំថ្ងៃពុធនឹងមានសេរីសួស្តីមានលាភច្រើនផង ទី៥ចំថ្ងៃព្រហស្បតិ៍​នឹងបានជួបគូរគ្រង​នឹងវត្ថុបំណងក្នុងចិត្ត ទី៦ចំថ្ងៃសុក្រនឹងបានរបស់ប្រសើរណាស់ និង​ទី៧ចំថ្ងៃសៅរ៍​នឹង​មានគ្រោះ​ដល់អាត្មាគ្រោះកាចមិនជាឡើយណា សូមប្រយ័ត្នកាយាកុំឲ្យធ្លោយ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម