ព័ត៌មានជាតិ
បទល្មើសនេសាទត្រូវបានបង្ក្រាប ក្រោយមានបង្ហោះតាមបណ្តាញសង្គមពីបទល្មើសនេះជាបន្តបន្ទាប់
បាត់ដំបង ៖ ប្រជានេសាទលក្ខណៈគ្រួសារជាច្រើនបានសម្តែងក្នុងចិត្តប្រាប់កម្ពុជាថ្មីថា ពួកគាត់បានធូរចិត្តមួយរយៈ ខណៈសមត្ថកិច្ចជំនាញបានឆ្មក់ចុះបង្ក្រាបបទល្មើសនេសាទដែលឈ្មួញខិលខូចលួចធ្វើសកម្មភាពខុសច្បាប់នាពេលកន្លងមកហើយ ការបង្ក្រាបរបស់សមត្ថកិច្ចអសកម្ម។
មន្ត្រីការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្តបាត់ដំបងបានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ដោយកម្លាំងការិយាល័យជំនាញជាច្រើននាក់បានឆ្មក់ចុះបង្ក្រាបទប់ស្កាត់បទល្មើសនេសាទមួយករណីនៅក្នុងភូមិសាស្ត្រស្រុកសង្កែនិងស្រុកឯកភ្នំរបស់ខេត្តបាត់ដំបង។
ក្នុងនោះបង្ក្រាបលើគោលដៅចំនួន២គឺនៅត្រង់ចំណុចបឹងស្រស់ជុំឋិតក្នុងភូមិសាស្ត្រស្រុកសង្កែនិងមួយទីតាំងទៀតបង្ក្រាប នៅចំណុចវាលសាក្នុងស្រុកឯកភ្នំ។ ជាលទ្ធផលនៃការបង្ក្រាបកម្លាំងសមត្ថកិច្ចបានប្រមូលឧបករណ៍ល្មើសច្បាប់ជាច្រើនរួមមាន សាច់មងក្រឡាល្អិតចំនួន៣៥០០ម៉ែត្រ,បង្គោលដោតដីចងភ្ជាប់សាច់មងចំនួន៧០០ដើម,ឡុកចំនួន៦និងកូនត្រីពូជចម្រុះប្រមាណជា៥០គីឡូក្រាមផងដែរ។
ប្រភពខាងលើបន្ថែមថា ក្រោយការបង្ក្រាបបានវត្ថុតាងខុសច្បាប់ទាំងអស់ត្រូវបានកម្លាំងបង្ក្រាបរៀបចំដុតកម្ទេចចោលនៅនឹងកន្លែងចំណែកឯពូជកូនត្រីចម្រុះបានលែងចូលក្នុងទឹកវិញដើម្បីអភិរក្សទុកសម្រាប់បន្តពូជថែមទៀត។
បើទោះបី យ៉ាងណាក្នុងសកម្មភាពរបស់សមត្ថកិច្ចនេះប្រជានេសាទក៏ដូចជាមហាជនបានសាទរនិងបន្ថែមនូវសំណូមពរថាករណីបំផ្លាញមច្ឆាជាតិដោយប្រើឧបករណ៍ខុសច្បាប់របស់ឈ្មួញឬបក្សពួកនិយមនេះគួរសមត្ថកិច្ចធ្វើការបង្ក្រាបឲ្យបានយ៉ាងហោចណាស់១ខែម្តង បើសិនជាបានប្រភពពីប្រជានេសាទឬមានកម្លាំងចុះស្រាវជ្រាវស៊ើបអង្កេតផ្ទាល់ជាការប្រសើរជាពិសេសលោកអភិបាលខេត្តថ្មីគួរផ្តោតលើបញ្ហានេះ ដើម្បីអភិរក្សពូជមច្ឆាជាតិឲ្យបានសម្បូរបែបនាថ្ងៃអនាគត៕
ដោយ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore