Connect with us

ព័ត៌មានជាតិ

សាលា ៥៣១ ទីតាំង​នៅ​ភ្នំពេញ បើក​ដំណើរការ​​ព្រម​គ្នា​​នៅថ្ងៃ​ទី​១ វិច្ឆិកា

បានផុស

នៅ

ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា មានសាលារៀនរដ្ឋនិងឯកជន ចាប់ពីកម្រិត​មតេយ្យ​សិក្សាដល់បឋមសិក្សាសរុបចំនួន ៥៣១ សាលា នឹងបើកដំណើរការឡើងវិញនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៣០តុលានេះថា ក្នុងចំណោមសាលាមតេយ្យសិក្សា និងបឋមសិក្សាទក្នុងនោះ មានសាលាមតេយ្យរដ្ឋចំនួន ១៨ សាលា សាលាបឋមសិក្សារដ្ឋចំនួន ១៦៣ សាលាសរុបចំនួន១៨១សាលា។ ចំណែកសាលាមតេយ្យសិក្សាឯកជនមានចំនួន​១៨ សាលា និងសាលាមឋមសិក្សាឯកជនមានចំនួន ៣៣២សាលា សរុបចំនួន ៣៥០ សាលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត បានបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា អនុញ្ញាតឱ្យសាលារដ្ឋនិងឯកជនចំណេះទូទៅគ្រប់កម្រិត បើកដំណើរការឡើងវិញប៉ុណ្ណោះ។ មានន័យថាសាលាឯកជនទាំងឡាយណាដែលបង្រៀននិងរៀនតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំគឺអាចបើកដំណើរការនៅថ្ងៃទី១វិច្ឆិកាបាន។ ចំណែកសាលាឯកជនដែលបង្រៀនក្រៅម៉ោងដូចជាបង្រៀនភាសាចិន អង់គ្លេស និងភាសាផ្សេងៗទៀតគឺក្រសួងនៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការនៅឡើយទេ។

លោក ហែម ស៊ីណារ៉េតបានបន្តទៀតថា ការបើកសាលារៀនគឺបើកទាំងអស់នៅរាជធានីភ្នំពេញ ប៉ុន្តែក៏ត្រូវគិតគូរនិងគោរពទៅតាមវិធានសុខាភិបាលដែរ​ ព្រោះថាមានសាលាខ្លះមានសិស្សច្រើន និងសាលាខ្លះមានសិស្សតិច ហើយក្រសួងតម្រូវឱ្យដាក់១ថ្នាក់ពី១៥ទៅ២០នាក់។ ដូចនេះសាលានីមួយៗត្រូវបែងចែកសិស្សរៀនឆ្លាស់គ្នាយ៉ាងម៉េច ដើម្បីធានាបានការសិក្សាបានទាំងអស់គ្នា ហើយមិនមានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសាលា។

ក្រសួងអប់រំយុវជននិងកីឡា នឹងអនុញ្ញាតឱ្យបើកដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ហើយការបើកដំណើរការឡើងវិញគ្រប់សាលាគ្រប់កម្រិតដោយកំណត់ក្នុង១ថ្នាក់ដាក់សិស្សបានពី១៥ ទៅ ២០នាក់ និងផ្លាស់វេនគ្នានិងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានាចំពោះភូមិសាស្ត្រណាមានហានិភ័យទាប។

ចំពោះភូមិសាស្ត្ រដែលមានហានិភ័យមធ្យមនិងខ្ពស់ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩និងទី១២ ហើយកម្រិតថ្នាក់ផ្សេង ទៀតនៅមធ្យមសិក្សានិងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ប៉ុន្តែក្នុងរូបភាពជាការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង ១៥ទៅ២០នាក់ និងឆ្លាស់វេនគ្នាដើម្បីងាយស្រួលក្នុងការបង្រៀន និងការគ្រប់គ្រង។

ចំពោះកម្រិតថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំមិនឱ្យលើសពី១៥ ទៅ២០នាក់ ទៅតាមស្ថានភាពជាក់ស្ដែងដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែង ចែកវេនឬបណ្ដុំតាមចម្រុះថ្នាក់, ឬអាចរៀបចំបណ្ដុំបន្ថែមនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្រប រៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

Sokha Hotels

ព័ត៌មានពេញនិយម