Connect with us

ព័ត៌មានជាតិ

លោក ពេជ្រ កែវមុនី គោរពវិញ្ញាណក្ខន្ធ ព្រះសង្ឃមួយអង្គ ព្រះជន្ម ១០៨ព្រះវស្សា ដែលទទួលអនិច្ចធម្ម នៅថ្ងៃនេះ

បានផុស

នៅ

លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី៣០ ខែតុលានេះ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធព្រះសង្ឃ ព្រះជន្ម ១០៨ព្រះវស្សា ដែលគង់នៅវត្តចាក់អង្រែលើ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក ពេជ្រ កែវមុនី បានប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះថា លោកបានទទួលព័ត៌មាន ពីព្រះចៅអធិការវត្តចាក់អង្រែលើ ថា ព្រះសង្ឃព្រះនាម កែវ ប៊ុន ព្រះជន្ម ១០៨ព្រះវស្សា បានទទួលអនិច្ចធម្ម នៅវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី៣០ ខែតុលា ដោយជរាពាធ។ ពេលទទួលដំណឹងនេះភ្លាម លោកក៏បានរួសរាន់មកគោរពវិញ្ញាណក្ខន្ធ និងបានចូលរួមបច្ច័យ​ចំនួន ២លានរៀល ក្នុងការរៀបចំពិធីបុណ្យព្រះសព។ ក្នុងនោះលោកអភិបាលខណ្ឌ បានចាត់តាំងលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ឲ្យចាត់ចែងក្នុងពិធីបុណ្យព្រះសព រហូតដល់បញ្ចប់។

លោក ពេជ្រ កែវមុនី បានបញ្ជាក់ទៀត ជារៀងរាល់សប្តាហ៍ លោកតែងតែឆ្លៀតពេលមកសាកសួរសុខទុក្ខ ដល់លោកតា ព្រមទាំងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ទៅប្រគេនដល់លោកតាមិនដែលខកខានឡើយ។ ក្នុងនោះដែរលោកតា ក៏ទទួលបានកុដិដ៏ថ្មីពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រមាណជា ៣ខែមកហើយ គិតមកត្រឹមថ្ងៃនេះ។

លោក ពេជ្រ កែវមុនី ក៏បានសម្ដែងនូវក្តីសោកស្តាយ ពេលបាត់បង់ព្រះសង្ឃ ព្រះនាម កែវ ប៊ុន ដែលជាព្រះសង្ឃដ៏គួរឲ្យគោរព ដឹងគុណ ពីកូនចៅពុទ្ធបរិស័ទទាំងទីជិតទីឆ្ងាយ ពិសេសប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌមានជ័យ។

គួរបញ្ជាក់ថា តាមការរៀបរាប់ពីកូនក្មួយលោកតា គឺលោកតាបានបួស ជាព្រះសង្ឃ តាំងពីនៅវ័យក្មេងមកម្ល៉េះ។ លុះដល់របបខ្មែរក្រហម លោកតាត្រូវបានខ្មែរក្រហមបង្ខំឲ្យសឹក។ បន្ទប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ លោកតា កែវ ប៊ុន បានមកសាងផ្នួស ជាបន្តរហូតដល់ថ្ងៃ អនិច្ចធម្មនេះ៕

អត្ថបទ៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១០ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម