Connect with us

ព័ត៌មានជាតិ

អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី សហការ​ជាមួយ​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជាប្រកាស​ពី​ការចាប់ផ្តើម​អនុវត្តន៍​យុទ្ធនាការ​សំអាត​បរិស្ថាន

បានផុស

នៅ

សៀមរាប ​៖ បើក​យុទ្ធនាការ​នៅ​ឆ្នាំ​២០២១​នេះ អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី សហការ​ជាមួយ​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ហៅ​កាត់​ថា CATA បានប្រកាស​ពី​ការចាប់ផ្តើម​អនុវត្តន៍​យុទ្ធនាការ​សម្អាត​បរិស្ថាន នឹង​ប្រមូល​សំណល់​ប្លា​ស្ទិ​កនៅ​បឹង​ទន្លេសាប​នា​រដូវ​ទឹកសម្រក នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែតុលា រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​នេះ ក្រោម​ប្រធានបទ «​ទន្លេសាប​បៃតង​ស្អាត ដោយ​គ្មាន​ប្លា​ស្ទិ​ក​» ដែល​រៀបចំឡើង​នៅ​សហគមន៍​មេ​ជ្រៃ ស្ថិតនៅ​បរិវេណ​វត្ត​មេ​ជ្រៃ ភូមិ​ពាម​តា​អ៊ួ​រ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា លោក ស៊ីន ចាន់ថុល អភិបាលស្រុក​ពួក ប្រធាន​មន្ទីរ​បរិស្ថាន ប្រធាន​មន្ទីរ​ទេសចរណ៍ និង​លោក ស៊ា សុផល ប្រធាន​គម្រោង​អង្ករ​ប្តូរ​យក​ប្លា​ស្ទិ​ក និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន និង​បងប្អូន​ប្រជា​ពលរដ្ឋ​ជាង​៣០០​នាក់ បាន​មក​ទទួល​អង្ករ​ដូរ​ជាមួយ​ថង​ប្លា​ស្ទីក​ផងដែរ​។

លោកជំទាវ ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ក៏បាន​កោតសរសើរ​ជាខ្លាំង​ចំពោះ​គម្រោង​ប្លា​ស្ទិ​ក​ដូរ​យក​អង្ករ​នេះ គឺជា​គម្រោង​ដែល​បាន​ចូលរួម​ជំរុញ​ឲ្យ​មាន​ភាព​ស្អាត និង​បៃតង​នៅតាម​តំបន់​បឹង​ទន្លេសាប និង​តំបន់​ផ្សេងៗ​ទៀត ដែលជា​កត្តា​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។

លោកជំទាវ បានបង្ហាញ​ទៀត​ថា យុទ្ធនាការ​នៅ​ឆ្នាំនេះ នឹង​បន្ត​ជំរុញ ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជា​សហគមន៍ ឱ្យ​ពូក​គាត់​ចូលរួម​សម្អាត​សំណល់​ប្លា​ស្ទិ​ក និង​ធ្វើការ​ទុកដាក់​បែងចែក​ញែក​សំរាម​ប្លា​ទិក​ឱ្យបាន​ត្រឹមត្រូវ ហាម​មិនឱ្យ​ដុត និង​បោះចោល​ក្នុង​ទឹក​ទន្លេសាប​ឡើយ​។

លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី មានប្រសាសន៍ថា អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បាន​ផ្តួចផ្តើម​យុទ្ធនាការ​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​បឹង​ទន្លេសាប​ប្រចាំ​រដូវ​ទឹក​ឡើង និង​រដូវ​ទឹកសម្រក គឺ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ដោយ​ចលនា​មហាជន​តាមរយៈ​សហគមន៍​នានា​ជុំវិញ​បឹង​ទន្លេសាប ដូចជា​សហគមន៍​កំពង់​ឃ្លាំង មេ​ជ្រៃ ចុង​ឃ្នៀ​ស បឹង​ពារាំង កំពង់​ភ្លុក និង​ផ្នែក​ខាងក្រោម​នៃ​ស្ទឹង​សៀមរាប​។

លោក​បាន​បញ្ជាក់​ថា តាមរយៈ​ក្រុមយុវជន​ស្ម័គ្រចិត្ត​មេត្រី​បរិស្ថាន​បឹង​ទន្លេសាប ឬ​ហៅថា TONLE SAP WARRIORS បាន​ចុះ​អប់រំ​សហគមន៍​ឱ្យ​ចេះ​វេច​ខ្ចប់ និង​ញែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ហើយ គឺ​យើង​ឈានដល់​ការបង្កើត​ជង្រុក​ប្លា​ស្ទិ​ក​ជា​ផ្លូវការ​នៅ​សហគមន៍​មេ​ជ្រៃ​នៅក្នុង​ឆ្នាំ​២០២០ ក្នុង​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​វិច្ឆិកា ដើម្បី​គាំទ្រ​ដល់ គម្រោង​ប្លា​ស្ទិ​ក​ប្ដូរ​យក​អង្ករ ដោយមាន​ការគាំទ្រ​ពី​ក្រសួងបរិស្ថាន ដែល​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​រួច​មក​ហើយ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៥៤ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៥៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម