Connect with us

ព័ត៌មានជាតិ

មិនមានគោលការណ៍ ​យកសំណាកគ្រូបង្រៀន ពេលបើកសាលាគ្រប់កម្រិតថ្ងៃស្អែក

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះនៅមិនទាន់មានគោលការណ៍ធ្វើតេស្ត ទៅលើអ្នកគ្រូលោកគ្រូពេលបើកសាលាគ្រប់កម្រិតនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ស្អែកនេះទេ។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានឱ្យដឹង នៅព្រឹកថ្ងៃទី ៣១ តុលានេះថា «ការបើកដំណើរការនៅថ្ងៃទី១៥កញ្ញា និងពេលចូលរៀនក្រោយបុណ្យភ្ជុំបិណ្ឌកន្លងទៅតម្រូវឱ្យលោកគ្រូអ្នកគ្រូធ្វើតេស្តរកជំងឺកូវីដ១៩។ប៉ុន្តែចូលរៀនលើកទី២នេះមិនមានគោលការណ៍ណាមួយតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ១៩ទៅលើគ្រូនោះទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានមន្ទីរអប់រំបានបន្តថា ប៉ុន្តែមន្ទីរបានណែនាំដល់គ្រប់សាលាដែលត្រូវបើកដំណើរការនៅថ្ងៃស្អែកទាំងអស់ត្រូវពង្រឹងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងវិធានការការនានារបស់ក្រសួងអប់រំ យុវជន និងកីឡាឱ្យបានខ្ជាប់ខ្ជួនជាទីបំផុតដើម្បីឱ្យការបើកដំណើរការនេះប្រព្រឹត្តិទៅដោយរលូនមិនមានការឆ្លងជំងឺកូវីដ១៩នៅក្នុងសាលារៀន។

លោកប្រធានមន្ទីរបានបន្តទៀតថា ផ្ទុយពីសាលារដ្ឋសាលាឯកជនដែលមានធនធានច្រើនអាចធ្វើតេស្តរកកូវីដ១៩ទៅលើអ្នកគ្រូលោកគ្រូមុនចូលរៀនបាន។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានមានប្រសាសន៍ថា សាលាឯកជននឹងធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ លោកគ្រូអ្នកគ្រូពេលបើកដំណើរការសាលារៀនគ្រប់កម្រិតឡើងវិញនៅថ្ងៃទី១ វិច្ឆិកាឆ្នាំ២០២១ ជាមុនសិនទើបអាចចូលបង្រៀនបាន។

លោក ហែម ស៊ីណារ៉េត បានមានប្រសាសន៍ថា នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះមានសាលារៀនរដ្ឋនិងឯកជន ចាប់ពីកម្រិតមតេយ្យសិក្សាដល់បឋមសិក្សាសរុបចំនួន៥៣១សាលានឹងបើកដំណើរការឡើងវិញ។

ក្នុងនោះមានសាលាមតេយ្យរដ្ឋចំនួន១៨ សាលាសាលាបឋមសិក្សារដ្ឋចំនួន ១៦៣ សាលា សរុបចំនួន១៨១សាលា។ចំណែកសាលាមតេយ្យសិក្សាឯកជនមានចំនួន​ ១៨ សាលា និងសាលាមឋមសិក្សាឯកជនមានចំនួន ៣៣២ សាលាសរុបចំនួន៣៥០សាលា។

លោក ហែមស៊ីណារ៉េត បានបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យសាលារដ្ឋ និងឯកជនចំណេះទូទៅគ្រប់កម្រិតបើកដំណើរការឡើងវិញប៉ុណ្ណោះ។

មានន័យថាសាលាឯកជនទាំងឡាយណាដែលបង្រៀននិងរៀនតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំគឺអាចបើកដំណើរការនៅថ្ងៃទី១វិច្ឆិកាបាន។ចំណែកសាលាឯកជនដែលបង្រៀនក្រៅម៉ោងដូចជាបង្រៀនភាសាចិន អង់គ្លេស និងភាសាផ្សេងៗទៀតគឺក្រសួងនៅមិនទាន់អនុញ្ញាតឱ្យបើកដំណើរការនៅឡើយទេ។

គួរបញ្ជាក់ថាពេលបើកដំណើរការសាលារៀនឡើងវិញនៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១មន្ទីរអប់រំបានធ្វើតេស្តគ្រូជាង៧ពាននាក់ហើយជាលទ្ធផលរកឃើញគ្រូចំនួន២៤នាក់បានឆ្លងជំងឺកូវីដ១៩។ ក្រោយមកចូលរៀនបាន២ថ្ងៃក៏បានរកឃើញសិស្ស​ចំនួន២៣នាក់បានឆ្លងជំងឺកូវីដ១៩បានធ្វើឱ្យបិទថ្នាក់រៀនចំនួន១៥ថ្នាក់នៅសាលាចំនួន១៥។

បន្ទាប់មកនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌមន្ទីរបានធ្វើតេស្តគ្រូជាង៧ពាន់នាក់ទៀតហលយជាលទ្ធផលមានគ្រូចំនួន១២នាក់បានរកឃើញឆ្លងជំងឺកូវីដ១៩។ចំណែកគ្រូសាលាឯកជនប្រមាណជិត៩០០នាក់មិនមានរកឃើញគ្រូបង្រៀនណាម្នាក់មានឆ្លងជំងឺកូវីដ១៩នៅឡើយទេទាំងពេលបើកដំបូងនិងក្រោយបុណ្យភ្ជុំបិណ្ឌ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១៨ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២៣ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២៥ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២៧ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម