Connect with us

ព័ត៌មានជាតិ

ឥឡូវនេះអ្នកប្រើប្រាស់បាគងអាចប្រើវីងដើម្បីដកប្រាក់ពីធនាគារជាច្រើន

បានផុស

នៅ

ចាប់ពីពេលនេះ អតិថិជនវីង អាចដកប្រាក់ពីធនាគារចំនួន ១៨ ទូទាំងប្រទេសតាមរយៈ​បាគង។

អតិថិជនដៃគូធនាគារនៃបាគង ដែលជាប្រព័ន្ធបច្ចេកវិទ្យា Blockchain ប្រកបដោយភាពច្នៃប្រឌិតដំណើរការដោយប្រព័ន្ធឌីជីថលដែលត្រូវបានបង្កើតឡើងដោយធនាគារជាតិកម្ពុជា ឥឡូវនេះពួកគេអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធហិរញ្ញវត្ថុរបស់វីងនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ វីងនៅតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់យើងក្នុងការផ្តល់ជូនពលរដ្ឋកម្ពុជាគ្រប់រូបនូវសេវាកម្មហិរញ្ញវត្ថុចល័តដែលធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ តាមរយៈ​ការរួមសហការវា​បាគង និង​វីង យើងនឹងជំរុញចក្ខុវិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

បាគងដែលបានដាក់ឲ្យដំណើរការកាលពីចុងខែតុលានេះ ជាកម្មវិធីអន្តរធនាគារមួយដែលជម្រុញការ​ទូទាត់សាច់ប្រាក់យ៉ាងរលូន​រវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ការរួមបញ្ចូលគ្នានូវហិរញ្ញវត្ថុឌីជីថលនេះ នឹងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនិងសុវត្តិភាពនៃការទូទាត់ចំណាយ និងការជំរុញបរិ​យា​ប័ន្ន​ហិរញ្ញវត្ថុក៏ដូចជាលើកកម្ពស់ប្រតិបត្តិការគ្មានសាច់ប្រាក់នៃប្រាក់រៀលដែលជារូបិយប័ណ្ណជាតិផងដែរ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង ​បាន​មាន​ប្រសាសន៍​ថា​៖ «នេះជាលើកទីមួយហើយដែលប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតបែបនេះ ត្រូវបានដាក់ឲ្យតំណើរការដើម្បី​ភ្ជាប់ធនាគារ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាទូទាត់ផ្សេងទៀតសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។ តាមរយៈភាពជាដៃគូនេះ យើងអាចជួយសម្រួលដល់ការផ្ទេរប្រាក់តាមបែបឌីជីថល ដល់ស្ថាប័នផ្សេងៗបានយ៉ាងរហ័ស និងងាយស្រួល។ ជាមួយប្រព័ន្ធបាគង អតិថិជននៃធនាគារដៃគូទាំងអស់​ឥឡូវនេះនឹងអាចប្រើប្រាស់បណ្តាញភ្នាក់ងារវីងទូទាំងប្រទេសដើម្បីដកប្រាក់របស់ពួកគេ»។

សម្រាប់អ្នក​ប្រើប្រាស់ទូទៅ បាគងកែលម្អរបៀបនៃការទូទាត់សាច់ប្រាក់​ និងធនាគារចល័ត តាមរយៈ​ការ​រួមបញ្ចូលនូវ​សេវាកម្មធនាគារ និងសេវាហិរញ្ញវត្ថុ ចូល​ក្នុងទម្រង់តែមួយ។ ដោយសារតែរូបិយប័ណ្ណឌីជីនេះអាចធ្វើប្រតិបត្តិ​ការបានយ៉ាងងាយស្រួលរវាងប្រជាជននិងស្ថាប័ន  ទើបធ្វើឲ្យអ្នកប្រើប្រាស់​អាចទទួលនិងផ្ទេរប្រាក់ទៅមិត្តភក្តិ សមាជិកគ្រួសារ និងដៃគូអាជីវកម្មគ្រប់ពេលវេលា​ គ្រប់ទីកន្លែងនៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះអតិថិជនរបស់ស្ថាប័នហិរញ្ញវត្ថុ​ដែលជាសមាជិករបស់​បាគង​ អាចធ្វើការផ្ទេរប្រាក់តាមរយៈ ស្កេន QR កូដ វាយបញ្ចូលលេខទូរសព្ទ ឬ​គ្រាន់តែជ្រើសរើសឈ្មោះអ្នកទទួលពីបញ្ជីទំនាក់ទំនងរបស់ពួកគេ។

អ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចជ្រើសរើសស្ថាប័នហិរញ្ញវត្ថុណាមួយនៅក្នុងបណ្តាញប្រព័ន្ធបាគងដើម្បីផ្ទេរប្រាក់រវាងគ្នាទៅវិញទៅមក ហើយ​ថែមទាំងអាចធ្វើការត្រួតពិនិត្យប្រវត្តិប្រតិបត្តិការប្រើប្រាស់ទៀតផង។ នៅពេលផ្ទេរប្រាក់ហើយ អ្នកប្រើប្រាស់អាចផ្ទេរប្រាក់តាមរយៈប្រព័ន្ធបាគងទៅគណនីវីង ហើយពួកគេអាចប្រើប្រាស់ភ្នាក់ងារវីងទូទាំងប្រទេសដើម្បីដកប្រាក់។

ប្រទេសកម្ពុជាកំពុងជំរុញបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈ​រូបិយប័ណ្ណឌីជីថល ហើយ​ក្នុងនាមជាអ្នកផ្តល់សេវាហិរញ្ញវត្ថុឌីជីថលដ៏ធំមួយនៅក្នុងប្រទេស វីងកំពុងរួមចំណែកធ្វើឲ្យការខំប្រឹងប្រែងមួយនេះជោគជ័យ។

លោក ម៉ានូ រ៉ាចាន់ បានបន្តថា៖ «បាគងនិង វីង កំពុងរួមគ្នា​ជំរុញប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជាឱ្យឈានដល់ការអភិវឌ្ឍកម្រិតថ្មីមួយទៀត។ សម្រាប់យើង វាជាការ​បើកឲ្យមានការផ្តល់សេវាដាក់ប្រាក់និងដកប្រាក់ដែលប្រកបដោយភាពងាយស្រួលដល់អតិថិជនរបស់ដៃគូធនាគារនៃបាគង»។

នោះមានន័យថា អតិថិជនទាំងនេះឥឡូវ​អាចប្រើប្រាស់សេវារបស់បណ្តាញភ្នាក់ងារវីងជាង ៨២០០ គ្រប់ទីកន្លែងពីរាជធានីភ្នំពេញ រហូតដល់តាមស្រុកនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ឥឡូវនេះមានស្ថាប័នហិរញ្ញវត្ថុចំនួន ១៨ ទូទាំងប្រទេស ហើយដែលបានក្លាយជាសមាជិករបស់ប្រព័ន្ធបាគង។ សម្រាប់​អ្នក​ប្រើប្រាស់​ថ្មី លោក​អ្នកអាចស្វែងរកកម្មវិធីប្រព័ន្ធបាគងនៅក្នុង App Store និង Google Play Store ឬតាមរយៈគេហទំព័រ៖​ https://bakong.nbc.org.kh ៕​

អត្ថបទ ផ្សាយពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម