Connect with us

ព័ត៌មានជាតិ

ក្រសួង និងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះបើកកិច្ចពិភាក្សា ដើម្បីត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំង នៅចុងខែវិច្ឆិកាខាងមុខ

បានផុស

នៅ

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នា​ល្ងាចម្សិលមិញ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​វិស្សមកាល​តារា​សាគរ ដើម្បី​ត្រៀម​បើកទទួល​ទេសចរណ៍​វ៉ាក់សាំង នៅក្នុង​តំបន់​វិស្សមកាល​តារា​សាគរ នា​ចុងខែ​វិច្ឆិកា​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ណែនាំ​លម្អិត​ពី​ផែនការ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ត្រៀម​បើក​ដំណើរ​ការទទួល​ទេសចរណ៍​វ៉ាក់សាំង ដើម្បី​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ ពី​ប្រភព​ទីផ្សារ​ដែលមាន​សក្តានុពល និង​មាន​ហានិភ័យ​ទាប និង​ការត្រៀម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា ជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​និរន្តរភាព​តាម​គន្លង​ប្រក្រតីភាព​ថ្មី ស្របតាម​ទស្សនទាន “​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅជា​កាលានុវត្តភាព​” ដល់​តំណាង​ក្រុមហ៊ុន និង​មន្ត្រី​ជំនាញ នៅក្នុង​តំបន់​វិស្សមកាល​តារា​សាគរ​។​

​ជាមួយគ្នា​នោះ លោក​ ថោង ខុន ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន​វិស្សមកាល​តារា​សាគរ ត្រូវខិតខំ​ពង្រីក​សេវាកម្ម​របស់ខ្លួន ឱ្យបាន​កាន់តែ​សំបូរបែប​បន្ថែមទៀត ដើម្បី​អាច​ទាក់ទាញ ភ្ញៀវទេសចរ​មក​ទស្ស​នា​ឱ្យបាន​កាន់តែច្រើន ជាមួយនឹង​សេវាកម្ម​ល្អ និង​មានតម្លៃ​សមរម្យ ដែល​មិន​ត្រឹមតែ​ទទួល​នូវ​ភ្ញៀវទេសចរ​អន្តរជាតិ​នោះទេ ភ្ញៀវទេសចរ​ផ្ទៃក្នុង ក៏​អាចមក​កម្សាន្ត​កន្លែង​ដែលមាន​ផាសុខភាព​នេះ​ផងដែរ ខណៈពេល​បច្ចុប្បន្ននេះ​ភ្ញៀវទេសចរ​ផ្ទៃក្នុង កំ​ពុង​តែ​ចាប់ផ្តើម​ធ្វើដំណើរ​កម្សាន្ត តាម​តំបន់​គោលដៅ​ទេសចរ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ស្រប​ជាមួយនឹង​ការត្រៀម​ទទួល​ទេសចរ​វ៉ាក់សាំង ក៏​មិនត្រូវ​ភ្លេច​ជា​ដាក់​ខាត​នូវ​ការខិតខំ​ពង្រឹង​សុវត្ថិភាព​ក្នុង​ទីតាំង​របស់ខ្លួន​តាមរ​យៈ​ការសំអាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ឱ្យបាន​ញឹកញាប់ តាម​គោលដៅ​ក្នុង​តំបន់​របស់ខ្លួន​ឱ្យមាន​ផាសុខភាព ស្របតាម​ផែនការ “​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​” ដែល​ដាក់ចេញ​ដោយ​ក្រសួងទេសចរណ៍ និង​ក្រសួងសុខាភិបាល ពិសេស​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចាក់​វ៉ាក់សាំង​ប៉ុណ្ណោះ​។​

​បន្ថែម​ពីនេះ​លោក​រដ្ឋមន្ត្រី ក៏បាន​ជំរុញ​ក្រុមហ៊ុន​វិស្សមកាល​តារា​សាគរ ពន្លឿន​នូវ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​តារា​សារ​គរ​នេះ ឱ្យបាន​ឆាប់រហ័ស ដើម្បី​ឈានទៅ​បើក​ជើងហោះហើរ​ក្នុងស្រុក ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ ពិសេស​ត​ភ្ជាប់​ពី​ខេត្តសៀមរាប​អង្គរ ដែល​នឹង​ចាប់ផ្តើម​ដំណើរការ នៅក្នុង​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​ផងដែរ​។​

​ជាការ​ឆ្លើយតប តំណាង​ក្រុមហ៊ុន​សាងសង់ ក៏បាន​ប្តេជ្ញា​ខិតខំ​ធ្វើឱ្យបាន​ឆាប់​រួចរាល់ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ខណៈ​បច្ចុប្បន្ននេះ​បាន​សាងសង់​ជិត​រួចរាល់​ហើយ នៅតែ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ក្នុង​អគារ​អ្នកដំណើរ​តែប៉ុណ្ណោះ​។ ព្រលាន​នេះ នឹង​ត្រៀម​បើក​ការទទួល​ជើងហោះហើរ​សាកល្បង​នៅ​ដើមខែ​មករា ឆ្នាំ​២០២២ ខាងមុខនេះ នឹង​អាច​បើក​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២២ ក្នុងនោះ​អគារ​នេះ អាចមាន​លទ្ធភាព​ទទួល​អ្នកដំណើរ​ចេញ​-​ចូល និង​ឆ្លងកាត់ ជិត​១​លាន​នាក់​ក្នុង​មួយឆ្នាំ​ផងដែរ​។​

​ទាក់ទង​នឹង​តំបន់​វិស្សមកាល​តារា​សាគរ​វិញ តំណាង​ក្រុមហ៊ុន ក៏បាន​សន្យា​ខិតខំ​ពង្រីក​សេវាកម្ម​ក្នុង​តំបន់​របស់ខ្លួន​ឱ្យ​កាន់តែ​សំបូរបែប ជាមួយនឹង​តម្លៃ​សមរម្យ ដែល​អាច​ផ្តល់​ភាពងាយស្រួល​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កម្សា​ន្ត ស្រប​ជាមួយនឹង​ទីតាំង ដែលមាន​ផាសុខភាព​សម្រាប់​ភ្ញៀវ​ផងដែរ​។ ក្រុមហ៊ុន​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​ទប់ស្កាត់​កូ​វីដ​១៩ និង​បានជ្រើសរើស​តំបន់​តារា​សាគរ​ជា​តំបន់​បើក​ទេសចរណ៍​វ៉ាក់សាំង​។ ក្រុមហ៊ុន​ក៏បាន​ប្ដេជ្ញា​អនុវត្ត​គោលនយោបាយ​ណែនាំ​វិធាន​សុខាភិបាល និង​វិធាន​ទេសចរណ៍ ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​វ៉ាក់សាំង ដែលមាន​សុវត្ថិភាព ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នកទេសចរ​ផងដែរ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១ នៅ​តំបន់​វិស្សមកាល​តារា​សាគរ ខេត្តកោះកុង ដោយមាន​ការចូលរួម​ពី​លោក ឃឹម ច័ន្ទ​ឌី អភិបាលរង​ខេត្តកោះកុង តំណាង​ក្រុមហ៊ុន​វិស្សមកាល​តារា​សាគរ​, ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​កម្ពុជា​, តំណាង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​, ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ មួយចំនួនទៀត​ផងដែ​រ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ២០ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

លោកតាប្រមូលអេតចាយនៅ ថៃ សម្រេចក្ដីស្រមៃទៅលេងសមុទ្រជាលើក​ដំបូងក្នុងជីវិត

ព័ត៌មានជាតិ២៤ នាទី មុន

ដំណើរឆ្ពោះត្រៀមខ្លួន របស់សាលារៀន ដើម្បីកសាងភាពធន់ និងធានាគុណភាពអប់រំ

Sokha Hotels

ព័ត៌មានពេញនិយម