អគ្គិភ័យ​ឆេះ​ស្មៅ​មួយ​កន្លែង នៅ​សង្កាត់​ច្បារអំពៅ​ទី​២​​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អគ្គិភ័យ​ឆេះ​ស្មៅ​មួយ​កន្លែង នៅ​សង្កាត់​ច្បារអំពៅ​ទី​២​​

បានផុស

នៅ

​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​រស់នៅ​នៅ​ភូមិ​ដើម​ស្លែង ​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ បាន​នាំ​គ្នា​ស្រវេស្រវា​ទាញ​ទុយយោ​ទឹក​ទៅ​បាញ់​ពន្លត់ភ្លើង​ឆេះ​ស្មៅ​យ៉ាង​សន្ធោសន្ធៅ​ ព្រោះ​ងាយ​និង​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ប្រភព​ពី​លោក​ យ៉ិន វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​បាន​ឲ្យ​ដឹង​ថា ​ភ្លើង​ឆេះ​ស្មៅ​នេះ​គឺ​ស្ថិត​ក្នុង​ភូមិ​ដើម​ស្លែង ​សង្កាត់​ច្បារអំពៅ​ទី​២​ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​នេះ​។ លោក​ចៅសង្កាត់​បន្ត​ថា បន្ទាប់ពី​មាន​ហេតុការណ៍​ភ្លើង​ឆេះ​ស្មៅ​នេះ ​មក​បងប្អូន​ប្រជាពលរដ្ឋ​រួម​ទាំង​កម្លាំង​អាជ្ញាធរ​សង្កាត់​ និង​ភូមិ​បាន​នាំ​គ្នា​ទៅ​ជួយ​ពន្លត់​ហើយ ​ក្នុង​នោះ​កម្លាំង​មួយ​ចំនួន​ចុះទៅ​ជួយ​មនុស្ស​ចាស់​និង​ក្មេង​តូចៗ​កុំ​នៅ​ក្នុង​រង្វង់​ភ្លើង​ ព្រោះ​ខ្យល់​ធ្លាក់​ខ្លាំង​ងាយ​និង​បង្កើន​កម្លាំង​ភ្លើង​កាន់​តែ​ខ្លាំង​ ហើយ​ភ្លើង​នេះ ​គឺ​បង្កឡើង​ដោយមាន​ប្រជាពលរដ្ឋ​លោក​ដុត​សំរាម​រួច​ឆ្លង​រាលដាល​ដល់​ស្មៅ​ខ្ពស់​បង្ក​ទៅជា​ភ្លើង​យ៉ាង​ពេញបន្ទុក​។ ​ចំណែក​អគ្គីភ័យ​នេះ ​បាន​រលត់​ទៅ​វិញ​ក្រោយ​កើតហេតុ​ប្រមាណ​កន្លះ​ម៉ោង​។

​ក្នុង​នោះ​លោក ​យ៉ិន វុ​ធ បាន​ណែនាំ​ដល់​បងប្អូន​បញ្ឈប់​ការ​ប្រមូល​មក​ដុត​ ចំ​ពេល​មេឃ​កំពុង​ធ្លាក់​ខ្យល់​ងាយ​នឹង​ឆេះ​រាលដាល​ខ្លាំង​ណាស់​ ម្យ៉ាងទៀត​ផ្កាភ្លើង​បាន​ហើរ​ទៅលើ​ដំបូល​ផ្ទះ​បង្ក​ឲ្យ​ទៅជា​អគ្គិភ័យ​។ ​សូម​បងប្អូន​រក្សា​សំរាម​ទុក​ រង់ចាំ​រថយន្ត​ប្រមូល​សំរាម​មក​ដឹក​តាម​ផ្ទះ​។​ ​អ្វី​ដែល​បារម្ភ​ខ្លាំង​នោះ ​គឺ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​កំពុង​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​ផង បែរ​ជា​មក​ភ័យ​នឹង​ភ្លើង​ឆេះ​ស្មៅ​បង្ក​ឲ្យ​ឆ្លង​ឆេះ​ដល់​ផ្ទះ​សម្បែង​ថែមទៀត​។​ ពិសេស​ខែ​ធ្លាក់​ខ្យល់​សូម​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា​ទើប​មាន​ក្តី​សុខសាន្ត​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services