Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ

បានផុស

នៅ

នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ា​ក់​សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​កុមារ​មាន​អាយុ​៥​ឆ្នាំ នៅក្នុង​ភូមិ​សាស្ត្រ​ខេត្តស្វាយរៀង និង​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត លោក​អភិបាល​-​អភិបាលរងក្រុង លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត លោក​ប្រធាន​- អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត លោក​មេភូមិ ចៅសង្កាត់ និង​ប្រជាពលរដ្ឋ​ដែល​នាំ​ប្អូនៗ​ក្មួយៗ​មក​ទទួល​ការចាក់​វ៉ាក់សាំង ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃនេះ គឺជា​ការគិតគូ​ដោយ​យកចិត្តទុកដាក់​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​ក្មួយៗ ដើម្បី​ឱ្យមាន​សុខភាព​មាំមួន ក្នុងការ​បង្កើន​ភាពស៊ាំ និង​អង់ទីគ័រ​ការពារ​ប្រឆាំង​នឹង​ជំងឺឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​វ៉ាក់សាំង​នេះ​អាចជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​បាន​មួយ​ផ្នែកធំ ទោះបី​វា​មានការ​ឆ្លង ក៏​អ្នកជំងឺ​មិន​ធ្ងន់ធ្ងរ ដល់​អាយុជីវិត​នោះឡើយ​។​

ទន្ទឹមនេះ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​នាំ​កូន​មក​ទទួល​ការចាក់​វ៉ាក់សាំង ត្រូវ​មក​តាម​ការកំណត់​រប​ស់​អាជ្ញាធរ ចៀសវាង​មក​ប្រជ្រៀត​គ្នា​ធ្វើឱ្យ​បាត់​សណ្ដាប់ធ្នាប់​ជាដើម ទន្ទឹមនេះ ក្រោយ​ទទួលបាន​វ៉ា​ក់រួច​ក្មួយៗ​ត្រូវតែ​បន្ត​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​”៣​ការពារ ៣​កុំ​”​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។​

សូមបញ្ជាក់​ជូន​ថា រដ្ឋបាលខេត្ត​ស្វាយរៀង​បានរៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​ដែលមាន​អាយុ​៥​ឆ្នាំ ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​តទៅ តាម​ពេលវេលា​និង​ទីតាំង​ដូចខាងក្រោម​៖

ពេលព្រឹក​ពី​ម៉ោង៧:៣០ ដល់​ម៉ោង​១១:៣០ នាទី ពេល​រសៀល​ពី​ម៉ោង១​រសៀល ដល់​ម៉ោង​៤​រសៀល រួមមាន​៖

១- ក្រុង​ស្វាយរៀង : មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​។

២-​ក្រុង​បាវិត : មន្ទីរពេទ្យបង្អែក​ជី​ភូ​។​

៣-​ស្រុក​កំពង់រោទិ៍ : មណ្ឌល​សុខភាព​ញរ​។​

៤- ស្រុក​ស្វាយទាប : មន្ទីរពេទ្យបង្អែក​ស្វាយទាប​។​

៥- ស្រុក​រំដួល : មណ្ឌល​សុខភាព​ថ្នា​ធ្នង់​។

៦- ស្រុក​ចន្ទ្រា : មណ្ឌល​សុខភាព​មេស​ថ្ង​ក​។

៧- ស្រុក​ស្វាយជ្រំ :​មណ្ឌល​សុខភាព​តា​សួស ។

៨-​ស្រុក​រមាសហែក : ទីតាំង​សាលាស្រុក​ចាស់​៕

អត្ថបទ៖ ​ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម