Connect with us

ព័ត៌មានជាតិ

កុមារអាយុ៥ឆ្នាំ នៅក្រុងបានលុងជាង១០០០នាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១

បានផុស

នៅ

​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្តរតនគិរី បានចាប់បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនកុមារអាយុ៥ឆ្នាំ ដែលរស់នៅក្នុងសង្កាត់ទាំង៤ នៃក្រុងបានលុង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ណែ​ល អភិបាលក្រុង​បាន​លុង​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ​ជូន​កុមារ​អាយុ​៥​ឆ្នាំ​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​សាល​មហោស្រព​សម្តេច​តេ​ជោ ​ហ៊ុន សែន ស្ថិតក្នុង​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​។ ហើយ​កុមារ​អាយុ​៥​ឆ្នាំ ក្នុង​ក្រុង​បាន​លុង​មាន​ប្រមាណ​ជាង​១០០០​នាក់ ដែល​នឹង​មក​ទទួល​ការចាក់​វ៉ាក់សាំង​រយៈ​៣​ថ្ងៃនេះ​។​

​លោក ងិន ណែ​ល សង្កត់​ធ្ងន់​ថា ការចាក់វ៉ាក់សាំង​ដូ​ស​ទី​១ សម្រាប់​កុមារ​នាពេលនេះ គឺជា​ការ​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មកលើ​កុមារ ដែលមាន​អាយុ​ចាប់ពី​៥​ឆ្នាំ ក្នុងគោលបំណង​ជំរុញ​ឲ្យ​មាន​ការបើក សាលាបឋមសិក្សា​ឡើងវិញ ខណៈពេលដែល​កុមារ​ដែលមាន​អាយុ​៦​ឆ្នាំ រហូតដល់​១២​ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​២​រួចរាល់ ​ហើយនឹង​ឈានទៅដល់ការបើក​សាលាឲ្យ​ដំណើរការ រៀនសូត្រ​ឡើងវិញ​។​

​លោក​ថា បើទោះបីជា​សិស្សានុសិស្ស ឬ​កុមារ តូចៗ ដែល​បានទទួល​ការចាក់​វ៉ាក់សាំង នឹង​ត្រូវបាន​ចូលរៀន​នៅ​សាលា​សារជាថ្មី​ក្តី ក៏​ក្មួយៗ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់ក្រសួងសុខាភិបាល​ក៏ដូចជា​វិធានការ «៣​កុំ ៣​ការពារ​» របស់​សម្ដេច​តេ​ជោ ដោយ​មុននឹង​ចូល​សាលា​ត្រូវ​ពាក់​ម៉ាស បាញ់​អាល់កុល ឬ​ជែ​ល សម្លាប់​មេរោគ និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បង្ការ​ទប់ស្កាត់ការឆ្លង​មេរោគដ៏​កាច​សាហាវ​នេះ​។​

​ប្រជាពលរដ្ឋ ដែលជា​មាតាបិតា និង​អាណាព្យាបាល​សិស្ស បាន​សម្តែង​នូវសេចក្តីត្រេកអរ​ឥតឧបមា ដោយបាន​ឃើញ កូនចៅ​ជាទី​ស្រឡាញ់របស់​ពួកគាត់ បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ហើយ​ពួកគាត់​បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បាន​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​រិះរក​វ៉ាក់សាំង​មកចាក់​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ​។ ជាមួយគ្នា​នោះ ពួកគាត់​បានសប្បាយចិត្តជាខ្លាំង ខណៈពេលដែល​កូនៗ​ចៅៗ របស់​ពួកគាត់​បាន​ចូលរៀន សារ​ឡើងវិញ​បន្ទាប់ពី​បិទ​សាលា​មួយ រយៈ​កន្លងមក និង​សង្ឃឹមថា​មេរោគ​ដ៏ សាហាវ​នេះ ឆាប់​រលាយ​សាបសូន្យ​នាពេលខាងមុខ​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម