Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ឧបត្ថម្ភរថយន្ត ៣៩គ្រឿង សម្រាប់បំពេញសេចក្តីត្រូវការ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២

បានផុស

នៅ

រដ្ឋាភិបាលជប៉ុន បានសម្រេចឧបត្ថម្ភរថយន្តចំនួន ៣៩គ្រឿង ដល់ប្រទេសកម្ពុជា តាមរយៈក្រសួងការបរទេស សម្រាប់បំពេញសេចក្តីត្រូវការ នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នាឆ្នាំ២០២២ ខាងមុខ ហើយពិធីប្រគល់ និងទទួលបានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា នេះ នៅក្រសួងការបរទេស ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសផ្លូវការរបស់ខ្លួនថា “ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរថយន្តចំនួន៣៩ គ្រឿង ជាជំនួយក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន សម្រាប់ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ ខ្ញុំបានចុះហត្ថលេខាជាមួយឯកឧត្តមឯកអគ្គរាជទូត មិកាមិ លើគម្រោងនេះតាំងតែពីខែមីនា ឆ្នាំ២០២០”។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គម្រោងជំនួយនេះ គឺពិតជាមានតម្លៃយ៉ាងធំធេងដល់ការបំពេញតួនាទី និងភារកិច្ចរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងនាមជាប្រធានអាស៊ាន ជាពិសេសក្នុងការរៀបចំឡូជីស្ទីក។ ជាមួយគ្នានោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកបានអរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ ហើយពិធីប្រគល់តំណែងប្រធានអាស៊ាន ឆ្នាំ២០២២ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅក្នុងពិធីបិទជាផ្លូវការ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសព្រុយណេដារូស្សាឡាម។

សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនោះ តាមប្រព័ន្ធវីដេអូបានអះអាងថា មូលបទប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២គឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ មូលបទនេះ បានគូសបញ្ជាក់នូវស្មារតីរបស់អាស៊ាន “ទាំងអស់រួមគ្នា” ជាសហគមន៍តែមួយជាមួយឆន្ទៈរួម ដើម្បីជម្នះការប្រឈមនានាដែលកំពុងមានក្នុងតំបន់ តាមរយៈវិធីសាស្ត្រផ្តោតសំខាន់លើសកម្មភាព ដែលផ្អែកលើភាពបើកចំហ សុចរិតភាព សាមគ្គីភាព និងការគោរពគ្នាទៅវិញទៅមកដោយស្មើភាពគ្នា។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីអះអាងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីសម្រេចបានកិច្ចការសំខាន់ៗ ជាពិសេស ការពន្លឿនដំណើរការកសាងសហគមន៍អាស៊ានមួយ ដែលមានសមធម៌ រឹងមាំ និងប្រកបដោយបរិយាប័ន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន៖ “ទស្សនវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើបទបង្ហាញអំពីកិច្ចការជាអាទិភាពសំខាន់ៗរបស់កម្ពុជានៅឆ្នាំ២០២២ផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

លោក ហ្សេលេនស្គី ថា ទាល់មានខែលការពារអាកាស ទើបប្រជាជនអ៊ុយក្រែន យកកូន

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម