Connect with us

ព័ត៌មានជាតិ

ក្មេងទំនើង​ម្នាក់​ ចេញពី​គុក​មិន​កែខ្លួន​គិតតែ​មាន​លុយ​ទិញ​ថ្នាំញៀន​ជក់​រករឿង​ម្តាយ វាយ​ទ្រព្យសម្បតិ្ត​ក្នុងផ្ទះ​ខ្ទេច​អស់

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្មេង​ពាល​ម្នាក់​មាន​ប្រ​ប្រវត្តិ​ធ្លាប់​ជាប់គុក​ចេញពី​គុក​វិញ​មិន​កែខ្លួន​គិតតែ​​ពី​មាន​លុយ​ទិញ​ថ្នាំញៀន​ជក់ រករឿង​ម្តាយ វាយ​ទ្រព្យ​សម្បតិ្ត​ក្នុង​ផ្ទះ​ខ្ទេច​អស់​ត្រូវ​ម្តាយ​ឈ្មោះ លី ចាន់​វុ​ធ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​គោរ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្ដឹង​កូនប្រុស​បង្កើត​ឈ្មោះ ព្រុំ សុខ​គា អាយុ​២៥​ឆ្នាំ ក្នុង​ករណី​គំរាម​សម្លាប់​ម្តាយ និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ព្រឹក ថ្ងៃទី​១ ខែវិច្ឆិកា ​ឆ្នាំ​២០២១។

ទទួល​បាន​ពាក្យបណ្ដឹង​ហើយ​លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ ចុះ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ​។

ក្រោយពី​កម្លាំង​ជំនាញ​សាកសួរ​រួចមក ឈ្មោះ​ព្រុំ សុខ​គា បាន​ឆ្លើយ​ថា​ កន្លងមក​ខ្លួន​ធ្លាប់​ជាប់គុក​ម្តង​រួច​មក​ហើយ​ពេល​ចេញពី​គុក​មាន​លុយ​ទិញ​ថ្នាំជក់​គ្មាន​គិត​អ្វី​។ ថ្ងៃ​កើតហេតុ​នោះ​ខ្លួន​បាន​ទិញ​ថ្នាំញៀន​យក​មក​ជក់​ដោយ​ថ្នាំញៀន​ចូល​ពោះ​មាន​កំហឹង​ខ្លាំង​ភ្លាម​ដោយ​ខឹង​និង​ម្ដាយ​មិន​ឲ្យ​ចេញពីផ្ទះ ហើយ​ស្ដីបន្ទោស​ឲ្យ​ទៀត​បាន​យក​កាំបិតបុ័ងតោ មក​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ ព្រមទាំង​កាប់​ជញ្ជាំង​ផ្ទះ​ធ្វើ​ពី​ស័ង្កសី​បណ្ដាល​ឲ្យ​ដាច់​រហែក​ខ្ទេចខ្ទី​អស់​និង​ចង់​សម្លាប់​ម្តាយ​ទៀត​។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម