Connect with us

ព័ត៌មានជាតិ

នគរបាល​ទេសចរណ៍ដាក់​ផែនការ​ ពង្រឹង​សន្តិសុខ​ជូន​ភ្ញៀវ​​ដើរ​កម្សាន្ត​ក្នុង​រាជធានី​

បានផុស

នៅ

នគរបាល​ទេសចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ដាក់​ផែនការ​ការពារ​ពង្រឹង​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ ជូន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ ​ឱ្យ​បាន​សុខ​សុវត្ថិភាព។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ផែនការពង្រឹងសន្តិសុខជូនភ្ញៀវទេសចរនេះ បានធ្វើឡើងបន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ឱ្យ​បើក​ប្រទេស​ដំណើរការ​គ្រប់​វិស័យ​ពេញលេញ​ឡើង​វិញ​ បន្ទាប់​ពី​ព្រះរាជា​ណា​ច​កម្ពុជា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​មាន​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​បាន​បង្ការ​ទប់ស្កាត់​បាន​ល្អ​ នាំ​ឱ្យ​ជំងឺ​កូ​វី​ដ​-១៩​ មាន​សភាព​ធូរស្បើយ​បាន​ច្រើន​។​

ថ្លែងនៅក្នុងកិច្ចប្រជុំ​ នៅ​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ​លោក​ឧត្តមសេនីយ៍ត្រី​ លី​ ប៊ុ​ន​អេ​ង​ ស្នងការ​រង​ ទទួល​ជំនួយ​ដឹកនាំ​ការិយាល័យ​នគរបាល​ទេសចរណ៍​ ​បាន​លើក​ឡើង​​ថា​ ប្រទេស​កម្ពុជា​បើក​ដំណើរការ​គ្រប់​វិស័យ​ឡើង​វិញ​ បាន​ជំរុញ​ឱ្យ​កម្លាំង​នៃ​ការិយាល័យ​នគរបាល​ទេសចរណ៍​ត្រូវ​ចាប់ផ្តើម​ចេញ​ការពារ​ និង​ពង្រឹង​សន្តិសុខ​ ថែរក្សា​សណ្តាប់ធ្នាប់​ឱ្យ​បាន​គត់មត់​ នៅ​គោលដៅ​ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ពេញ​និយម​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឱ្យ​បាន​សុខ​សុវត្ថិភាព​គ្រប់គ្រាន់​ជូន​ភ្ញៀវ​ទេសចរ​។

លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង បានណែនាំឱ្យមន្ត្រីនគរបាលទេសចរណ៍ ត្រូវពង្រឹង​យកចិត្តទុកដាក់​តាម​គោលដៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ ផែ​ទូក​ទេសចរណ៍​ និង​ផ្សា​រាត្រី​​ គោលដៅ​ព្រះ​គម្លង់​​ គោលដៅ​ខាង​មុខ​ព្រះ​បរមរាជវាំង​​ មជ្ឈមណ្ឌល​ជើងឯក​​ គោលដៅ​មណ្ឌល​ព័ត៌មាន​ចុង​ក្រោយ​ និង​គោលដៅ​វិមាន​ឯករាជ្យ​ ដែល​គោលដៅ​ទេសចរណ៍​កម្សាន្ត​ទាំងនេះ​ជា​គោលដៅ​សំខាន់​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​លេង​។​

លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ ក៏​បាន​លើក​ឡើង​ណែនាំ​ដល់​លោក​ ​លោកស្រី​នាយ​ នាយ​រង​ការិយាល័យ​ និង​មន្ត្រី​នៃ​ការិយាល័យ​នគរបាល​ទេសចរណ៍​ត្រូវ​សហការ​ឱ្យ​បាន​ល្អ​ជាមួយនឹង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​បណ្តា​ខណ្ឌ​នានា​ក្នុង​តំបន់​កម្សាន្ត​ខាងលើ​ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេង​ឱ្យ​មាន​ប្រសិទ្ធភាព​ និង​ចេញ​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​នៅ​ពេល​កើតឡើង​នូវ​បញ្ហា​ណាមួយ​ចំពោះ​ភ្ញៀវ​ទេសចរ​។​

ជាមួយគ្នានេះដែរ​ត្រូវ​រង់ចាំ​ទទួល​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ភ្ញៀវ​ទេសចរ​ដែល​កើតឡើង​បាតុភាព​ផ្សេងៗ​ ដើម្បី​ចេញអន្តរាគមន៍​ ស្រាវជ្រាវ​ស្វែងរក​បង្ក្រាប​ចាប់ខ្លួន​ចំពោះ​ជន​ណា​ដែល​បង្ក​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​,​ ការ​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​ជុំវិញ​គោលដៅ​ឈរជើង​ឱ្យ​បាន​ល្អ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​,​ សហការ​ត្រួតពិនិត្យ​ចំពោះ​ម​គ្គុទេសចរណ៍​ដែល​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងទេសចរណ៍​, ​ជួយ​ផ្តល់​ព័ត៌មាន​ចង្អុល​បង្ហាញផ្លូវ​ចំពោះ​ភ្ញៀវ​ទេសចរ​ ជាដើម​នោះ​។​

លោក​ឧត្តមសេនីយ៍ត្រី​ លី​ ប៊ុ​ន​អេ​ង​ ស្នងការ​រង​ ក៏​បាន​លើក​ឡើង​ទៀត​ថា​ ក្រៅពី​កម្លាំង​ដាក់​ពង្រាយ​ការ​គោលដៅ​ឈរជើង​ ក៏​ត្រួ​វ​ប្រើប្រាស់​កម្លាំង​ចេញ​ល្បាត​ត្រួតពិនិត្យ​ទៅ​លើ​គោលដៅ​កម្សាន្ត​នោះ​ផង​ដែរ​ ជាមួយ​ការ​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​ និង​រថយន្ត​ក្នុង​ការ​ចេញ​ល្បាត​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ និង​បង្ក្រាប​រាល់​សកម្មភាព​ប៉ះពាល់​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​៕

​អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា១ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មកររោងចក្រ អ.ជី សប្បាយចិត្តចំពោះការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗលឿនជាងការកំណត់

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម