Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ អនីតិជនមានអាយុចាប់ពី ១៤ឆ្នាំឡើង ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ នូវបទល្មើសដែលខ្លួនបានប្រព្រឹត្តិ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានអះអាងថា​ តាមច្បាប់របស់កម្ពុជា ចំពោះអនីតិជនដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ នូវបទល្មើសដែលខ្លួនបានប្រព្រឹត្តិ តែការផ្តន្ទាទោសត្រូវទទួលបាន នូវការអនុ គ្រោះមួយចំនួនដែរ តាមផ្លូវច្បាប់។

ការអះអាងដូចនេះ បន្ទាប់ពីលោក Patrick Murphy ​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញការ​សោក​ស្ដាយ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសកុមារម្នាក់ឲ្យជាប់ពន្ធនាគារ កាលពីពេលថ្មីៗនេះ ដោយលោកថា ពាក់ព័ន្ធនឹងហេតុផលនយោបាយ។ លោក Patrick Murphy បានលើកជាសំណួរថា តើការដាក់គុកកូនប្រុសជំទង់របស់អតីតបក្សប្រឆាំង បង្ហាញពីការគោរពសិទ្ធិមនុស្សយ៉ាងណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះថា ផ្អែកលើទិដ្ឋភាពច្បាប់ជាតិរបស់កម្ពុជា អនីតិជនអាយុចាប់ពី ១៤ឆ្នាំឡើងទៅ ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តិ។ ចំណែកឯការផ្តន្ទាទោស ត្រូវទទួលបាននូវការអនុគ្រោះមួយចំនួន តាមផ្លូវច្បាប់ ដូចជា ការបន្ថយទោសមកនៅត្រឹមពាក់កណ្តាល នៃអតិបរិមានៃទោស ចំពោះបទល្មើសដែលបានប្រព្រឹត្តិ និងការព្យួរទោសជាដើម។

លោក​ ជិន ម៉ាលីន ដែលជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងនោះ បានឲ្យដឹងបន្តថា ការអនុវត្តច្បាប់តាមផ្លូវតុលាការ និងផ្អែកលើនីតិវិធីច្បាប់ជាតិ ដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់អំពើហិង្សា និងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការ ដោយផ្អែកលើពណ៌សម្បុរទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដ និងធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម