Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិរបស់ថ្នាក់ដឹកនាំកំពូលៗ

បានផុស

នៅ

ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំជាវិសាមញ្ញ នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងចំនួន៣ ដែល​ក្នុងនោះ ក៏មាន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​ជា​វិសាមញ្ញ នីតិកាល​ទី​៤ នៅ​ព្រឹក​នេះ ដឹកនាំ​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមាន​មាន​កូរ៉ុម សមាជិក សមាជិកា​ព្រឹទ្ធសភា​ចូលរួម​ប្រមាណ​៥២​រូប កិច្ចប្រជុំ​នេះ បានសម្រេច​អនុម័ត​ទាំងស្រុង ដោយ​សំឡេងគាំទ្រ​៥២ លើ​៥២ សំឡេង ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី (​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ និង​មាត្រា​៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ ដូចជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាដើម​នោះ​។​

​សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន នៃ​ច្បាប់​ធម្មនុញ្ញ​ដើម្បី​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​របស់​ថ្នាក់ដឹកនាំ​កំពូល​ជាតិ​ចំនួន​៤​រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបាន​រដ្ឋសភា​អនុម័ត​អនុម័ត​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ដោយ​ទទួលបាន​សំឡេងគាំទ្រ​ពី​សមាជិក​-​សមាជិកា​រដ្ឋសភា​ចំនួន​១១១ លើ​១១១​សំឡេង​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម