Connect with us

ព័ត៌មានជាតិ

ទំនាស់ពាក្យសម្ដី មន្ត្រីអាវុធហត្ថខេត្តសៀមរាបម្នាក់ ប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី បណ្ដាលឲ្យបុរសម្នាក់រងរបួស

បានផុស

នៅ

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ១រូប ដែលបានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានឲ្យដឹងនៅថ្ងៃត្រង់ថ្ងៃទី២ ខែវិច្ឆិកានេះថា តាមសេចក្តីរាយរបស់លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា នៅវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណុចការ៉ាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លោកវរសេនីយ៍ត្រី អាង សែន នាយការិយាល័​យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តសៀមរាប បានមានទំនាស់ពាក្យសម្តីគ្នា ជាមួយឈ្មោះ ហាត សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរអាជីករ ទីលំនៅភូមិឃុនមោគ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយលោកវរសេនីយ៍ត្រី អាង សែន បានយកកាំភ្លើងខ្លី ម៉ាកCF98 ប័ណ្ណសម្គាល់អាវុធខ្លីសមូហភាព ចុះបញ្ជី បខ.២៩៤៧៤ កពជ លេខអាវុធ 015892 បាញ់ផ្ចុកដីចំនួន ១គ្រាប់ បានខ្ទាតបំណែកថ្មត្រូវឈ្មោះ ហាត សុភា រលាត់ក្រោមត្របកភ្នែកខាងស្តាំ បណ្តាលឲ្យរបួសស្រាល។

បន្ទាប់មកភាគីម្ខាងទៀតរបស់ឈ្មោះ ហាត សុភា បាននាំគ្នីគ្នា (មិនស្គាល់ឈ្មោះ) មកជាបន្តបន្ទាប់រួច ក៏បានបាញ់ចំនួន ២គ្រាប់ ដោយអាវុធខ្លី មិនស្គាល់ម៉ាក់ តែមិនបណ្តាលឲ្យមានរបួសនោះទេ។ ក្រោយពេលកើតហេតុរួចបន្តិចមក កម្លាំងជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេត ប្រមូលវត្ថុតាង និងបាននាំខ្លួនលោក អាង សែន បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តធ្វើការស្រាវ​ជ្រាវ និងអនុវត្តតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កងរាជអាវុធហត្ថ នឹងបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកភស្តុតាង និងបុគ្គលដែលពាក់ព័ន្ធនឹងអំពើល្មើសនេះ ដោយភាពយុត្តិធម៌ និងម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះដែរ កងរាជអាវុធហត្ថ សូមអភ័យទោសជាសាធារណៈ ចំពោះទង្វើរបស់យោធិននៃកងរាជអាវុធហត្ថខាងលើ ក៏ដូចជាយោធិនចំនួន ២រូប នៃកងរាជអាវុធហត្ថខេត្តក្រចេះ ដែលបានប្រព្រឹត្តនាពេលកន្លងទៅផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥២ វិនាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១០ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៣ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៦ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម