Connect with us

ព័ត៌មានជាតិ

បង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្មក្នុង រាជធានីភ្នំពេញ បានចំនួន១៣នាក់

បានផុស

នៅ

នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ សហ​ការណ៍​ជាមួយ​នគរបាល​រដ្ឋបាល​ដីឥដ្ឋ និង​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ បានធ្វើការ​ចុះបង្ក្រាប​ឃាត់ខ្លួនក្រុម​ឆក់​យ៉ាងសកម្ម​ប្រចាំរាជធានី​ភ្នំពេញ និង​ស្រុក​កៀនស្វាយ បាន​១៣​នាក់ រួម​និង​វត្ថុតាង​មួយចំនួនទៀត​។

ហេតុ​ការណ៍បាន​កើតឡើង​អំឡុង​ខែកញ្ញា ឆ្នាំ​២០២១​នៅ​រាជធានី​ភ្នំពេញ និង​ស្រុក​កៀនស្វាយ និង​ធ្វើការ​បង្ក្រាប​បានជា​បន្ត​រ​បន្ទាប់​នៅ​ថ្ងៃទី​១ ខែវិច្ឆិការ ឆ្នាំ​២០២១ ក្នុងផ្ទះ​សំណាក់​យីហោ សីហះ ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ទី​១​ឈ្មោះ ​អឿន សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​ល​អំពៅ រាជធានី​ភ្នំពេញ ទី​២​ឈ្មោះ​ប៊ុណ្ណា រដ្ឋា ហោ​ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រក​ដ មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទី​៣​ឈ្មោះ​ហ៊ុន វិសាល ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ សង្កាត់​ស្វាយ​រំលំ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ទី​៤​ឈ្មោះ​សេក រ៉ូ​នី ហៅ​ច​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ក្រាំងធ្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទី​៥​ឈ្មោះ​រ៉េត រដ្ឋា ហៅ​រដ្ឋា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ទី​៦​ឈ្មោះ​ម៉ុ​ន សុ​បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ដើម​ចាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទី​៧​ឈ្មោះ​ឈាង ឈៀវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទី​៨​ឈ្មោះ​កឺ​ម ម៉ា​ណែ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្ដី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ទី​៩​ឈ្មោះ​ឡា​ច ស្រី​កុល ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស​ថ្កាត់​បឹងកក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទី​១០​ឈ្មោះ​ចាន់ ស្រី​ពី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ចង់​ព្តែ​ក សង្កាត់​ព្តែ​ក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ទី​១១​ឈ្មោះ​ឃឹម សុវិជ្ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អណ្ដូង​មួយ សង្កាត់​កោះ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទី​១២​ឈ្មោះ​វ៉ែន​ហេង រដ្ឋា ហៅ​ម៉ាប់ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ទី​១៣​ឈ្មោះ​សុខ ពៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ក្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

នគរបាល​ស្រុក​កៀនស្វាយ បានអោយដឹងថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឆ្លើយ​សារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច ពួកខ្លួនរួមជាមួយបក្សពួក​ចំនួន​១៣​នាក់​ទៀត បានធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទដៃ​ពី​អ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចំនួន​ពីរលើក​។

លើក​ទី​១​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​បាន​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក់​IPHONE 7PLUS ពណ៌ ប្រាក់រៀល​ចំនួន​១៣០០០​រៀល​(​មួយ​ម៉ឺន​បី​ពាន់​រៀល​)​។ លើក​ទី​ពីរ ក្នុង​ឃុំ​ដីឥដ្ឋ ស្រុ​កកៀនស្វាយ ខេត្ត​កណ្ដាល បាន​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក​VIVO ពណ៌​ខៀវ និង​កន្លងមក​ក្រុម​បក្សពួក​របស់ខ្លួន​បានធ្វើ​សកម្មភាព ឆក់​យ៉ាងសកម្ម ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រហូតដល់​ស្ពាន​អ្នក​លឿង និង​បណ្តោយ​ផ្លូវ​១១៦​អា ផ្លូវ​១១០ ជាច្រើនលើក​តែ​មិន​ចាំ​ថ្ងៃ ក្នុង​ខែកញ្ញា ខែតុលា ខែវិច្ឆិការ ឆ្នាំ​២០២១​។

បន្ទាប់ពី​ទទួលបាន​ចម្លើយ​សារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ​​ នៅវេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​១ ខែ​វិច្ឆិការ ឆ្នាំ​២០២១ នគរបាល​ស្រុក​កៀនស្វាយ សហ​ការ​ជាមួយ​នគរបាល​ខណ្ឌ​ច្បារអំពៅ បន្តធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣​នាក់ ស្រី​០២​នាក់ បន្ថែមទៀត​នៅផ្ទះ​សំណាក់​យីហោ សី ហះ ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ រួមទាំង​វត្ថុតាង ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង រួច​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

អត្ថបទ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម