Connect with us

ព័ត៌មានជាតិ

បុគ្គលិករបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ទទួលបានជយលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតរចនានិមិត្តសញ្ញាអាស៊ាន

បានផុស

នៅ

ព្រីនស៍ ហូលឌីង គ្រុប ហៅកាត់ថា“ព្រីនស៍ គ្រុប”ជាពហុក្រុមហ៊ុនមួយ ក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ពិត​ជាមាន​មោទកភាព​ដែល កញ្ញា ឈុត ចិន្តា ជា​បុគ្គលិក​សញ្ជាតិ​ខ្មែរ​នៃ​ក្រុមហ៊ុន​ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត (Prince Real Estate ) បានទទួល​នូវ​ជយលាភី​ចំណាត់ថ្នាក់​លេខ​១ ក្នុងការ​ប្រកួត​រចនា​និមិត្តសញ្ញា​នៃ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ដែល​ការប្រកួតប្រជែង​នេះ​ មានការ​រៀបចំ​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

កញ្ញា​ ចិន្តា ​គឺជា​បុគ្គលិក​មួយរូប ក្នុងចំណោម​បុគ្គលិក​ដែល​បាន​ចូលរួម​ចំនួន​៤​រូប​របស់​ក្រុមហ៊ុន​ព្រី​នស៍​។ សម្រាប់​ជ័យលាភី​នេះ កញ្ញា​ចិន្តា​ បានទទួល​នូវ​រង្វាន់​ជា​សាច់ប្រាក់​ចំនួន​១​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​ទទួលស្គាល់​ពី​ការខិតខំ​ប្រឹងប្រែង​និង​ស្នាដៃ​របស់គាត់ ថ្នាក់​គ្រប់គ្រង​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បានសម្រេច​ផ្តល់ប្រាក់​រង្វាន់​បន្ថែម​ជូ​ន​ដល់​កញ្ញា​ចិន្តា នូវ​ចំនួន​ដូចគ្នា​ទៅនឹង​ប្រាក់រង្វាន់ ​ដែល​ក្រសួង​បាន​ផ្តល់ជូន​គាត់​ផងដែរ​។ ចំណែកឯ អ្នក​ដែល​បាន​ចូលរួម​ចំនួន​បី​រូប​ផ្សេងទៀត ក៏បាន​ទទួលបាន​រង្វាន់​ជាការ​កោតសរសើរ​លើក​ទឹកចិត្ត​ផងដែរ​។ ចំពោះ​និមិត្តសញ្ញា​ដែល​ទទួល​ជយលាភី​ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៨ ខែតុលា​នេះ នៅពេលដែល​កម្ពុជា​ធ្វើជា​និមិត្តរូប​នៃ​ការ​កាន់តំណែង​ជា​ប្រធាន​អាស៊ាន​បន្ត​ពី​ប្រទេស​ប្រ៊ុយណេ​ជា​ផ្លូវការ​។

​អាស៊ាន ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ហៅថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) គឺជា​សហគមន៍​សេដ្ឋកិច្ច​ដ៏​លេចធ្លោ ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ជូន​ដល់​ប្រទេស​ដែលជា​សមាជិក​ទាំងឡាយ​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ក្រោយនេះ នឹង​បង្ហាញ​ពី​ចំណុច​សំខាន់​មួយ​ក្នុងការ​ស្តារឡើងវិញ​ ក្រោយពី​វិបត្តិ​នៃ​ជំងឺ​រាតត្បាត ខណៈ​កិច្ចប្រជុំ​នេះ​ នឹង​ត្រូវបាន​សង្កេតមើល​យ៉ាង​យកចិត្តទុកដាក់​ពី​អន្តរជាតិ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។​

និមិត្ត​សញ្ញា​នេះ​នឹង​ក្លាយជា​រូបភាព​តំណាង​តែមួយគត់​ក្នុងនាម​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ហើយក៏​នឹង​ក្លាយជា​កេរ្តិ៍ដំណែល​ដ៏​យូរអង្វែង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុង​កំណត់ត្រា​ឯកសារ​របស់​អាស៊ាន​ផងដែរ​។​

​ការ​រចនា​និមិត្តសញ្ញា​ដែល​បានទទួល​ជយលាភី​នេះ​បង្ហាញ​ពី «​ផ្កាឈូក​ចំនួន​១០​ស្រទាប់​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​រង្វង់​ពណ៌​មាស​ ដែលមាន​និមិត្តសញ្ញា​អាស៊ាន​នៅ​ចំ​កណ្តាល​»​។ កញ្ញា​ចិន្តា​បានធ្វើការ​ពន្យល់ថា​ គឺ​តំណាងឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ដែល​ធ្វើការ​ឆ្ពោះទៅរក​គោលដៅ​រួមគ្នា ក្នុង​ដំណើរ​ស្វែងរក​នូវ​សុខសន្តិភាព​របស់​ពួកគេ ​ដើម្បី​ភាពរុងរឿង និង​ភាពសុខដុមរមនា​។ ​ពណ៌​នៃ​ស្រទាប់​ផ្កាឈូក​ទាំង​១០ ​គឺជា​ដកស្រង់​ចេញពី​ពណ៌​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា នឹង​ក្លាយជា​ប្រធាន​ហើយក៏​ជា​ប្រទេស​ម្ចាស់ផ្ទះ​អាស៊ាន​នា​ឆ្នាំ​២០២២​ផងដែរ​។

​សិ្ថ​ត​ក្នុង​វ័យ ២៩ ឆ្នាំ កញ្ញា​ចិន្តា​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត​(Prince Real Estate ) តាំងពី​ដើមឆ្នាំ​២០២០ បានឱ្យដឹងថា​នៅពេល​ទំនេរ​គាត់​ចូលចិត្ត​គូររូប​លេង ហើយ​ក្រោយមក​ក៏​មានការ​ជំរុញ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​មិត្ត​រួមការ​ងារ ទើប​ក៏​ដាក់ពាក្យ​ចូលរួម​។ ពេលនោះ​គាត់​ពិតជា​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដោយ​និមិត្តសញ្ញា​របស់គាត់​ទទួលបាន​ជ័យជម្នះ ប៉ុន្តែ​គាត់​ក៏បាន​រំពឹងថា​និមិត្តសញ្ញា​នេះ​វា​បង្ហាញ​ពី​ក្តីសង្ឃឹម​របស់គាត់​ថា​ ប្រទេស​អាស៊ាន​ទាំង​១០​នឹង​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ជម្នះ​បញ្ហា​ប្រឈម ដែល​ប្រជាជាតិ​នីមួយៗ​កំពុង​ជួបប្រទះ ហើយ​អាច​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​អាស៊ាន​ទាំងមូល​ផងដែរ​។

​លោក Gabriel Tan នាយក​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន​ព្រី​នស៍​គ្រុប យើង​តែងតែ​រីករាយ​នៅពេលដែល​ឃើញ​បុគ្គលិក​របស់​យើង​បាន​ចូលរួម​ក្នុងការ​បង្កើត​ស្នាដៃ​ថ្មីៗ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅក្នុង​សហគមន៍ ហើយ​ការរួមចំណែក​របស់​ក​ញ្ញា​ ចិន្តា​ គឺជា​គំរូ​ដ៏​ល្អ សម្រាប់​ផ្នត់គំនិត​ក្នុងនាម​ជា​បុគ្គលិក ដែល​អាច​ស្វះ​ស្វែងរក​ភាព​រក​ពានរង្វាន់​សម្រាប់​ស្ថាប័ន​ខ្លួន​បាន​»​។ លោក​ក៏បាន​បន្តទៀតថា​៖ «​ពួកយើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​និមិត្តសញ្ញា​ដែល​ទទួលបាន​ជយលាភី​នេះ នឹង​ក្លាយជា​មោទកភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ហើយ​ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក យើង​នឹង​បន្តទៀត​ជួយ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ក្នុងការ​ធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​២០២២​នេះ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការធ្វើជា​ប្រធាន​អាស៊ាន​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​គ្នា​ជា​រៀងរាល់ឆ្នាំ​ ដោយ​ផ្អែកទៅលើ​លំដាប់​អក្ខរ​របស់​ប្រទេស​ ដែលជា​សមាជិក​អាស៊ាន​នីមួយៗ​។ កម្ពុជា​បាន​ចូលរួម​ក្នុង​វេទិកា​ថ្នាក់​តំបន់​ក្នុង​ខែមេសា​ឆ្នាំ​១៩៩៩ ហើយ​កម្ពុជា​បានធ្វើ​ជា​ប្រធាន​អាស៊ាន​លើកចុងក្រោយ​ក្នុង​ឆ្នាំ​២០១២​។

​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បានធ្វើ​សកម្មភាព​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី (Chen Zhi) ដែលជា​ប្រធាន​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​បរិច្ចាគ​ថវិកា​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​រដ្ឋាភិបាល​ប្រទេស​ឡាវ ដើម្បី​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​។

​ថ្មីៗ​នេះ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ក៏ត្រូវ​បានទទួល​ស្គាល់​ដោយ​សហគ្រាស​អាស៊ី (Enterprise Asia) ចំពោះ​ភាពជា​សហគ្រិន​ ដែលមាន​ទំនួល​ខុសត្រូវ​នៅក្នុង​កម្មវិធី​ពានរង្វាន់​សហគ្រាស ដែលមាន​ទំនួល​ខុសត្រូវ​ប្រចាំ​នៅ​តំបន់​អាស៊ី​ឆ្នាំ​២០២១ (“AREA”)​ផងដែរ​។ នេះ​ជា​ពានរង្វាន់​ទី​ប្រាំមួយ​ហើយ ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប​ទទួលបាន​នៅក្នុង​ឆ្នាំនេះ ដោយសារតែ​ក្រុម​អ្នក​វិនិច្ឆ័យ​ថ្នាក់​តំបន់ និង​អន្តរជាតិ​បាន​ទទួលស្គាល់ថា សម្ព័ន្ធ​នេះ​ពិតជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​ធុរកិច្ច​ក្នុង​តំបន់​អាស៊ី​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា និង​ទូទាំង​តំបន់​អាស៊ាន​ពិតប្រាកដ​មែន​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម