Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ៖ ទោះបី​ការបាត់​បង់ជីវិត ឬ​ពិការ​ប្រជាជន​សូម្បីតែ​ម្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺជា​ទុក្ខសោក និង​ជាការ​សោកស្តាយ​បំផុត​សម្រាប់​ប្រទេសជាតិ​ទាំងមូល

បានផុស

នៅ

បាត់ដំបង ៖ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានលើកឡើង​អំពី​ប្រសាសន៍ និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ចំពោះ​ការបាត់​បង់ជីវិត ពិការភាព និង​របួសរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ថា “​ទោះបី​ការបាត់​បង់ជីវិត ឬ​ពិការ​ប្រជាជន​សូម្បីតែ​ម្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺជា​ទុក្ខសោក និង​ជាការ​សោកស្តាយ​បំផុត​សម្រាប់​ប្រទេសជាតិ​ទាំងមូល​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើង​របស់ លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន ក្នុង​ពិធី​តម្លើង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ការអប់រំ​ការយល់ដឹង​អំពី​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នា​រសៀល​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅមុខ​វិទ្យាល័យ​កំរៀង ស្ថិតក្នុង​ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​ពិធី​នេះ មានការ​ចូលរួម​ពី លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។

លោក​ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់​បន្ថែម​ទៀង​ថា ក្រោម​នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៅ​ចុង​ឆ្នាំ​១៩៩៨ កម្ពុជា​ទទួលបាន​សន្តិ​ភាព​ពេញលេញ​ទូទាំងប្រទេស ដែល​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​មានលទ្ធភាព​គ្រប់គ្រាន់ ចាត់ចែង​ការងារ​វិស័យ​សកម្មភាព​មីន​នៅ​គ្រប់​តំបន់ ដែល​រង​ការ​គម្រាមកំហែង​ដោយសារ​គ្រាប់​ប្រកបដោយ​ប្រសិទ្ធភាព ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ការ​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅតែ​បន្ត​កើតមាន​ឡើងជា​រៀង​ឆ្នាំ បង្ក​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​នូវ​អាយុជីវិត ធ្លាក់ខ្លួន​ពិការ និង​របួសស្នាម ដែល​មូល​ហេតុនេះ ការផ្សព្វផ្សាយ​អប់រំ​យល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម គឺជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នេះ​។

​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក៏បាន​ស្នើ​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក​ទាំងអស់ ជួយ​ធ្វើ​ការអប់រំ​ការអប់រំ​យល់ដឹង​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឲ្យ​បាន​ទូលំទូលាយ​ជា​សាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង និង​ក្រៅ​សហគមន៍​របស់ខ្លួន ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ពី​គ្រាប់​ទាំងនោះ​ជាយថាហេតុ និង​ធ្វើ​ការ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ អំពី​គ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៅ​តាម​សាលារៀន​ទៅដល់​សិស្សានុសិស្ស ដែល​នឹង​ចូលរៀន​នា​ថ្ងៃ​ខាងមុខនេះ​។

ជា​មួយ​គ្នា​នេះ ក្នុងនាម​សម្តេច​តេ​ជោ លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​សំណូមពរ​ឲ្យ​អ្នកតំណាងរាស្ត្រ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ទាំងអស់ បន្ត​ចូលរួម​ផ្សព្វផ្សាយ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយៗ អំពី​ការ​គ្រោះថ្នាក់​ជាយ​កថា​ហេតុ​ណាមួយ ដែល​អាច​កើតឡើង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ស្រប​ពេល​មាន​ករណី​គ្រោះ​ថ្នាក់លើ​កុមារ​ដោយ​ការលេង​គ្រាប់ នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។

គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២១ នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង មាន​ផ្ទៃដី​បោសសម្អាត​រួច​ប្រមាណ ២៧ គីឡូម៉ែត្រ​ក្រឡា រកឃើញ និង​កម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ៤០ ០៦៥ គ្រាប់ មីនតោន​ចំនួន ៤៦៤ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៥ ២៦៥ គ្រាប់ និង​មាន​ផ្ទៃដី​ដែល​នៅសល់​ប្រមាណ ២​គីឡូម៉ែត្រ​ក្រឡា ស្មើនឹង​ចម្ការ​មីន​ចំនួន ៥៨​។ យោង​តាម​ទិន្នន័យ CMVIS របស់​អាជ្ញាធរ​មីន ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែតុលា ឆ្នាំ​២០២១ ស្រុក​កំរៀង មាន​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​សរុប ៥៧៣ នាក់ ក្នុង​នោះ​ដោយសារ​មីន ៤៩២ នាក់ និង​គ្រាប់ ៨១ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម