Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី ក្រើន​រម្លឹក​ពី​ការ​ទុកដាក់​សំរាម​របស់​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ដែល​សម្រាក​ព្យាបាល ថែទាំ នៅតាម​ផ្ទះ​ឲ្យបាន​ល្អ

បានផុស

នៅ

​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី បាន​ធ្វើការ​ក្រើនរម្លឹក​ពី​ការ​ទុកដាក់​សំរាម​របស់​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ដែល​សម្រាក​ព្យាបាល ថែទាំ នៅតាម​ផ្ទះ​អោយបាន​ល្អ កុំអោយ​មាន​ហានិភ័យ​ដល់​អ្នក​ផ្សេងទៀត​។​

នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​០២​វិច្ឆិកា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ឱ្យបាន​ជ្រាប​ថា កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បានធ្វើ​ការណែនាំ​ដល់​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ដែល​សម្រាក ព្យាបាល ថែទាំ នៅតាម​ផ្ទះ អំពី​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ មុននឹង​បញ្ចេញ​មក​ខាងក្រៅ ដូច​មាននៅ​ក្នុង​សេចក្ដី ជូនដំណឹង​លេខ ០៤៨/២១ ជណ ចុះ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២១​។ ប៉ុន្តែ ថ្មីៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេតឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ អនុវត្ត​ការណែនាំ​

​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានល្អ​ប្រសើរ ប៉ុន្តែ​នៅមាន​បងប្អូន​ប្រជា​ពល​វដ្ឋ​មួយចំនួន​តូច​ទៀត នៅ​ពុំទាន់​អនុវត្ត​បានល្អ​នៅឡើយ​។

ដូច្នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ក្រើនរម្លឹក​ជាថ្មី​ម្តងទៀត ដល់​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ដែល សម្រាក​ព្យាបាល ថែទាំ នៅតាម​ផ្ទះ សូម​អនុវត្ត​ដូចខាងក្រោម​៖

១- ត្រូវ​ទុកដាក់​សំរាម​នៅក្នុង​ស្បោង​ឱ្យបាន​ត្រឹមត្រូវ និង​ដាច់ដោយឡែក​ពី​សំរាម​របស់​អ្នក​ផ្សេងទៀត

២- ត្រូវធ្វើ​ការបាញ់​ថ្នាំ ឬ​អាកុល សម្លាប់​មេរោគ​កូ​វីដ​-១៩ នៅលើ​សំរាម​ទាំង​ក្នុង និង​ខាងក្រៅ​ស្បោង ហើយ​ទុកដាក់​សំរាម​ដាច់ដោយឡែក​លើស​ពី ៧២​ម៉ោង ទើប​អាច​បញ្ចេញ​មក​ខាងក្រៅ​បាន

៣- ត្រូវដាក់​សំរាម​នៅក្នុង​ស្បោង​ពណ៌​លឿង ឬ​សរសេរ​ស្លាក​សញ្ញា​បញ្ជាក់​នៅលើ​ស្បោង ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល

៤- ត្រូវ​ប្រើប្រាស់​ស្បោង​សំរាម​ដែល​មាន​ចំណុះ ១៥​គីឡូក្រាម ដើម្បី​ផ្ទុក​បរិមាណ​សំរាម​ឱ្យបាន​រយៈពេល​០៥​ថ្ងៃ​យ៉ាងតិច ដើម្បី​ជៀសវាង​បញ្ចេញ​សំរាម​រៀងរាល់ថ្ងៃ​។ ក្នុង​ករណី​ដែល​មិន​សហការ និង​មិន​អនុវត្តតាម​ការណែនាំ​ខាងលើនេះ ហើយ​បង្កឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ដល់​អ្នកដទៃ បុគ្គល​ដែល​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ តាម​មាត្រា​ទី​០៩ នៃ​ច្បាប់ ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​ប្រកាស​ឱ្យប្រើ​ដោយ​ព្រះ​រាជ្យ​ក្រុម​លេខ នស​/​រកម​/០៣២១/០០៤ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ដែល​បាន​ចែងថា «​អំពើ​ចម្លង​ដោយ​ចេតនា នូវ​ជំងឺ​កូ​វីដ​-១៩ ដល់​អ្នកដទៃ តាម​គ្រប់​មធ្យោបាយ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៥ (​ប្រាំ​)​ឆ្នាំ ទៅ ១០ (​ដប់​)​ឆ្នាំ និង​លិខិតបទដ្ឋាន ពាក់ព័ន្ធ ដែលមាន​ជា​ធរមាន​។ ទទួលបាន​សេចក្តី​ជូនដំណឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ពិសេស បងប្អូន​ប្រជាពលរដ្ឋ​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ដែល​កំពុង​សម្រាក​ព្យាបាល ថែទាំ នៅតាម​ផ្ទះ មេត្តា​ជ្រាប និង​ចូល​រួម​សហការ​អនុវត្ត​សេចក្តីជូនដំណឹង​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

កម្ពុជា-អ៊ីស្រាអែល បន្តជួបពិភាក្សាលើវិស័យការងារ ដើម្បីផ្ដល់ឱកាសថ្មីបន្ថែម​ដល់ពលរដ្ឋពង្រីកសមត្ថភាពជំនាញ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ម៉ាឡេស៊ី បង្ក្រាបថ្នាំញៀនបម្រុងយកទៅ អូស្ត្រាលី ប្រមាណ ៣៨០ គីឡូក្រាម

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋមន្ត្រីយុត្តិធម៌ ព្រមានដាក់វិន័យគ្មានការលើកលែងចំពោះចៅក្រមដែល​ប្រព្រឹត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

មេបក្សកុម្មុយនីស្ត វៀតណាម អញ្ជើញលោក ពូទីន មកទស្សនកិច្ច និងពង្រឹង​គោលនយោបាយការបរទេស

វប្បធម៌ ជំនឿ៣ ម៉ោង មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម