Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​៣១​នាក់​បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ​

បានផុស

នៅ

កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៨០៧ បាន​ចាប់​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន ៣១ នាក់ (​ស្រី​១៦​នាក់​) នៅ ២​គោលដៅ​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែមួយ​ក្នុង​ភូមិ​សាស្ត្រ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​បម្រុង​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។

លោក​អនុសេនីយ៍ត្រី ង៉ា ស្រស់ នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត​បាន​ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង ១០​យប់ ថ្ងៃទី​១​ខែវិច្ឆិកា​ ឆ្នាំ​២០២១​កម្លាំង​នគរបាល​ការពារ​ព្រំដែន​វរ​សេនា​តូច ការពារ​ព្រំដែន​គោក​លេខ ៨០៧ បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់ (​ស្រី​៦​នាក់​)​មកពី​ខេត្តពោធិ៍សាត់​នៅ​ចំណុច​ផ្សា​របឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​ប្រគល់​ឱ្យ នគរបាល​ប៉​ស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ប្រាប់ថា ​ពួកគាត់​មានបំណង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​និង​បាន​ទាក់ទង​មេខ្យល់​ជនជាតិ​ថៃ​ដោយ​គេ​យក​ថ្លៃ​ជូន ផ្លូវ​តម្លៃ​ក្នុង​ម្នាក់ ៦៥០០ បាត​ដល់​កន្លែងធ្វើការ​ទើប​ប្រគល់​ប្រាក់ ។ លុះ​ធ្វើដំណើរ​ដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។

ដោយឡែក​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល​នោះ នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​ភ្នំ​ប្រាក់​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧​បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​បម្រុង​លួច ឆ្លងដែន​ដោយ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ ឃុំ​គោក​រមៀត​ចំនួន ២១ នាក់ (​ស្រី​១០​នាក់​) ក្នុង​នោះ​មកពី​ខេត្តបន្ទាយមានជ័យ​១៣​នាក់​,​បាត់ដំបង ម្នាក់​,​ខេត្តស្ទឹងត្រែង ២​នាក់ និង​ខេត្ត​សៀមរាប​ចំនួន ៥​នាក់។

ពលរដ្ឋ​ទាំង​២១​នាក់​បាន​ឲ្យ​ដឹង​ថា ​ពួកគាត់​មានបំណង​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​បាន​ទាក់ទង​មេខ្យល់​ជនជាតិ​ថៃ​តាម​ទូរសព្ទ​ដោយ​គេ​យក​ថ្លៃ​ជូន​ផ្លូវ​ចំនួន ៦,០០០ បាត ទៅ ៦,៥០០​បាត ហើយ​ពួកគាត់​បាន​ជិះ​តាក់ស៊ី​នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ​ទៅ​ច្រក់​បឹង​ត្រកួន​ក្នុង​តម្លៃ​ក្នុង​ម្នាក់​យក ៧០០​បាត ទៅ ២,០០០​បាត​។​ នៅ​ពេល​ទៅដល់​បឹង​ត្រកួន ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។

បច្ចុប្បន្ន​ពលរដ្ឋ​ទាំង ៣១ នាក់​ត្រូវ​បាន​បញ្ជូនទៅ​ក្រុមការងារ​ចម្រុះ​ប្រចាំការ​នៅ​ច្រក​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ដើម្បី​អនុវត្តតាម​នីតិវិធី​៕
ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៨ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

កីឡា១១ នាទី មុន

សប្ដាហ៍ទី១៣ ព្រះខ័នរាជស្វាយរៀង U18 រំពឹងបន្ដរកបាន៣ពិន្ទុបន្ថែមទៀត

ព័ត៌មានជាតិ២២ នាទី មុន

រដ្ឋបាលរាជធានី រៀបចំរថយន្ដ៥គ្រឿងសម្រាប់ដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ Y & W ដើម្បីងាយស្រួលក្នុងការមកបើកប្រាក់ឈ្នួល

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម