Connect with us

ព័ត៌មានជាតិ

Update! ស្គាល់​អត្ត​សញ្ញាណ​មនុស្ស​​៥នាក់​ក្នុង​ចំណោម​៧​នាក់​ ករណី​​ក្រឡាប់​រថយន្ត​ស្លាប់​ភ្លាមៗ​នៅ​ឯ​ខេត្តកំពត

បានផុស

នៅ

កំពត ៖ មនុស្ស​ប្រុស​-​ស្រី ៧​នាក់ បាន​ស្លាប់​ភ្លាមៗ​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​ធ្លាក់​ចូល​ក្នុង​ទឹក កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី រសៀល ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២១​។ ​ដោយ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ត្រង់​ចំណុច​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្តកំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១​។

ជុំវិញ​ករណី​គ្រោះថ្នាក់​ខាងលើ លោក ហ៊ីង ឈុំ អធិការ​នគរបាល​ស្រុក​ដងទង់ បានឱ្យដឹងថា សោកនាដកម្ម​បណ្តាលឱ្យ​មនុស្ស​ក្មេង ចាស់ ប្រុស ស្រី ស្លាប់​ដ៏​រន្ធត់​នេះ គឺ​ផ្តើមឡើង​ដោយសារ​រថយន្ត​ឆ្លាម​មួយ​គ្រឿង ពាក់​ស្លាក​លេខ តាកែវ​2A-1452 បើកបរ​លឿន​ហើយ​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ទឹក​មាន​ជម្រៅ​។ ដោយ​មុន​ពេល​មាន​ហេតុការណ៍​ដ៏​អាក្រក់​កើតឡើង គេ​ឃើញ​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​មួយគ្រឿង​ខាងលើ ធ្វើដំណើរ​ពី​ស្រុក​ជុំគិរី តាម​ដង​ផ្លូវ​ជាតិ​លេខ​៤១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយមាន​មនុស្ស​ប្រុស ស្រី ចំនួន​៧​នាក់ រាប់ទាំង​តែ​កុង​ផង​ជិះ​ក្នុង​រថយន្ត​នោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បញ្ជាក់​ថា ចំពោះ​ករណី​បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់​បែបនេះ បើ​តាម​ការ​សន្និដ្ឋាន​អាច​បណ្តាល​មក​ពី​រថយន្ត​បែក​កង់​មុខ ហើយ​អ្នក​បើកបរ​ជាន់​ហ្វ្រាំង​បង្ខំ ទើប​ធ្វើ​រថយន្ត​រេ​មក​ខាងស្តាំ​ដៃ រួច​ក្រឡាប់​ធ្លាក់​ក្នុង​ទឹក​ប្រឡាយ បណ្តាល​ឱ្យ​មនុស្ស​ប្រុស​-​ស្រី ទាំង​៧​នាក់ ដែល​ជិះ​ក្នុង​រថយន្ត​ស្លាប់​គ្មាន​សល់​ម្នាក់​បែបនេះ​។

លោក​អធិការ បាន​បញ្ជាក់​ទៀត​ថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ មាន​ចំនួន​៧​នាក់ ប្រុស​៣​នាក់ ស្រី​៤​នាក់ ប៉ុន្តែ​ស្គាល់​អត្តសញ្ញាណ​តែ​៥​នាក់ ដែល​រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត​៖ ១-​ឈ្មោះ ស្រេ ចិន្តា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​(​ប្តី​),២-​ឈ្មោះ វ៉ាន់ សូរិយា ភេទ​ស្រី អាយុ​៣២​ឆ្នាំ (​ប្រពន្ធ​) ,៣-​ឈ្មោះ វ៉ាន់ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ,៤-​ឈួន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ ,៥-​ឈ្មោះ ស្រេ សុវណ្ណនី​តា ភេទ​ស្រី អាយុ​២​ឆ្នាំ​។​ដោយឡែក សព​ជនរងគ្រោះ​២​នាក់​ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ តែ​គេ​ដឹង​ថា​ជនរងគ្រោះ​មកពី​ខេត្ត​ត្បូងឃ្មុំ​។​

បច្ចុប្បន្ន​សព​ជនរងគ្រោះ​ទាំង​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​តម្កល់ទុក​នៅ​ស្រុក​ជុំ​គិរី ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

ព័ត៌មានបន្ថែម ៖ អត្តសញ្ញាណ​ជនរងគ្រោះស្លាប់២នាក់ទៀត ត្រូវបានអាជ្ញាធរសមត្ថកិច្ច ឲ្យដឹងបន្ថែមថា ទី៦,​ឈ្មោះ អេង កញ្ញា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូងពេជ្រ ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​ទី៧,​ឈ្មោះ សឿន សុគន្ធា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្តូងពេជ្រ ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម