Connect with us

ព័ត៌មានជាតិ

បុគ្គលិក​៖ ម្សិលមិញ​ខ្ញុំ​ធ្វើការ​ធម្មតា ព្រឹក​ឡើង​ម៉ោង​ជាង ៩ ទើប​ផ្អើល​គេ​ប្រកាស​បិទ​អគារ​កាណាឌីយ៉ា

បានផុស

នៅ

នៅពេល​មាន​ការ​ប្រកាស​បិទ​​អគារ​កាណាឌីយ៉ានៅ​ព្រឹកមិញ​ បុគ្គលិក​ម្នាក់​ប្រាប់​ថា ក្នុង​ហេតុការណ៍នេះ​​​គេ​មិន​បាន​មក​ធ្វើការ​ទេ ដោយ​ត្រូវ​សម្រាក​វេន​ព្រឹក​ ហើយ​ត្រូវ​ចូល​វិញ​វេន​ថ្ងៃ។ ការ​បិទ​ភ្លាមៗ​ដោយ​មិន​បានជូនដំណឹង​មុ​ននេះ ត្រូវ​យុវជន​រូប​នេះប្រាប់​ថា គួរ​ឲ្យ​ស្រឡាំងកាំង ដោយសារ​តែ​រឿងហេតុ​កើត​ឡើង​ភ្លាមៗ​ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន​រូប​នេះ​ប្រាប់​ថា នៅ​ពេល​​គេ​ប្រកាស​បិទ​​ម៉ោង​ជាង ៩ គឺ​ដឹង​​តាម​រយៈ​ហ្វេស​បុក​ប៉ុណ្ណោះ។​ ព្រោះ​មុន​អគារ​បិទ ម្សិលមិញ​គេ​នៅ​ធ្វើការ​ធម្មតា​ហាក់​មិនមានអី​សង្ស័យ​ថា​នឹង​កើតឡើង​នោះ​ទេ។

យុវជន​រូប​នេះបន្ត​​ថា មុន​ផ្ទុះ​​ក្នុង​អគារ​ទាំង​មូល​មាន​ការ​រឹត​បន្តឹង​ភ្ញៀវ​ចេញ​ចូល ទាំង​បុគ្គលិក​និង​ភ្ញៀវ​ មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង។ ម៉ាស់​ត្រូវ​ពាក់​ជា​ដាច់ខាត បើ​មិន​ពាក់​ម៉ាស់​សន្តិសុខ​មិន​អោយ​ចូល​ក្នុង​អគារ​ទេ​។ សន្តិសុខ​ក៏​នៅ​ឈរ​ចាំ​បាញ់​អាល់កុល និង​ពិនិត្យ​កម្ដៅ​នៅ​មាត់ទ្វារ​ចូល​រាល់ថ្ងៃ​គ្រប់​ពេល មាន​ទាំង​ម៉ាស៊ីន​វាស់​កម្ដៅ​ធំ​ផង តូច​ផង​និយាយ​ទៅ​គឺ​តឹងរឹង​ណាស់ ហើយ​ម្នាក់ៗ​ក៏​ការពារ​ខ្លួន​ឯង​ដែរ។

រូបតំណាង

បើ​តាម​បុគ្គលិក​រូបនេះ​ មក​ដល់​រសៀលនេះ​​គេ​​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​នៅ​កន្លែង​​ធ្វើការ​ ហើយ​តាម​ដឹង​ក្រុមហ៊ុន​ក៏​ប្រកាស​ឲ្យ​បុគ្គលិក​​ផ្អាក​ធ្វើការ​មួយ​រយៈ​ដែរ។

នៅ​ព្រឹកមិញ​នេះ ក្រសួង​​សុខាភិបាល​ ប្រកាស​​ឲ្យ​បិទ​បណ្តោះអាសន្ន អគារកាណាឌីយ៉ា​ក្រោយ​​​បុគ្គលិក​ ០១ នាក់​ធ្វើការ​នៅការិយាល័យ​ធនាគារ​ចិន​ មាន​វិជ្ជមាន​កូវីដ​ ១៩។ ជាមួយ​គ្នា​នេះ ​ធនាគារ​កាថៃ យូណៃធីត​នៅ​ផ្លូវ​សម្តេច​ប៉ាន ក៏ក្រសួង​ប្រកាស​ឲ្យ​បិទ​ដែរ ក្រោយ​បុគ្គលិក​ ០១ នាក់ ក៏​បាន​តេស្តមាន​វីជ្ជមាន​កូវីដ ១៩ ហើយ​ក្រសួង​សុខាភិបាល​ក៏​​ប្រកាស​ឲ្យ​ផ្អាក​បណ្តោះអាសន្ន​ ដើម្បី​ស្រាវជ្រាវរក​អ្នកពាក់ព័ន្ធ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម