Connect with us

ព័ត៌មានជាតិ

បាត់ពីផ្ទះ៣ថ្ងៃប្រទះឃើញស្លាប់ក្នុងព្រៃសមត្ថកិច្ចបញ្ជាក់ថាជាករណីឃាតកម្ម​

បានផុស

នៅ

បុរស​ម្នាក់​បាត់​ពី​ផ្ទះ៣ថ្ងៃ​ត្រូវបាន​ក្រុមគ្រួសារ​ដើរ​រកបាន​ប្រទះឃើញ​សាកសព​នៅក្បែរ​មាត់ជ្រោះ​ព្រៃ​ស្ងាត់​ហើម​ស្អុយ​ទៅហើយ​។​

សព​បុរស​ខាងលើ ត្រូវបាន​ក្រុមគ្រួសារ​រកឃើញកាលពី​វេលា​ម៉ោង១២និង៤០នាទី​ ថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ ២០២១ នៅ​ចំណុច​មាត់ជ្រោះ​ព្រៃ​ស្ងាត់ ឋិត​ក្នុងភូមិ​កោះ​កី​ ឃុំ​កោះ​ស្នែង​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​។​

ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ប្រាប់ថា​មានឈ្មោះ ភី​ម លៀន អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​កោះ​កី​ ឃុំ​កោះ​ស្នែង​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​បាន​បាត់​ខ្លួន​ពី​ផ្ទះ​នៅវេលា​ម៉ោង៦ព្រឹក​ថ្ងៃ​៣១​ខែតុលា​ ឆ្នាំ​២០២១​។ បន្ទាប់មក​ក្រុមគ្រួសារ​បាន​រាយការណ៍​ទៅ​លោក​ វ៉ា សុផាន់ ​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​បញ្ជា​កម្លាំង​ចុះ​ពិនិត្យ ​និង​ស៊ើបអង្កេត​ក្នុងករណី​ខាងលើនេះ​។​

ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បន្តថា ​ក្រោយ​បាត់​ខ្លួន​ក្រុមគ្រួសារ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច នឹង​នាំគ្នា​ដើររក​ជនរងគ្រោះ ដែល​តែងតែ​ជិះ​ម៉ូតូ​មក​មើល​ស្បៃ​អួន​ដែល​ដាក់​យក​ត្រី​នៅ​ចំណុច​ភ្នំ​រមៀត​កន្លែង​ស្ងាត់​បាន​ប្រទះឃើញ​សាកសព​បុរស​ខាងលើ​ហើម​ស្អុយ​ទៅហើយ តែ​មិនឃើញ​ម៉ូតូ​នោះទេ​។​

លោក ​អ៊ុក​ មឿ​ន​ ប្រធានការិយាល័យ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ក្រោយពីបាន​បញ្ជា​ពី​លោកស្នងការ​រង​បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យឃើញថា​ សព​មាន​សភាព​ហើម​ស្អុយ​និង​មាន​ស្លាកស្នាម​មួយចំនួន​នៅ​កន្លែង​ថ្ងាស​ត្រូវគេ​វាយ​សម្លាប់​។​

លោក​បន្តថា​ តាម​ការ​ពិ​និត្យ​សព​ជនរងគ្រោះ​ត្រូវគេ​ប្លន់​យក​ម៉ូតូ​ដោយ​វាយ​សម្លាប់ ជា​អំពើ​ឃាតកម្ម សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​បូជា​តាម​ប្រពៃណី ​នៅក្នុង​ព្រៃ​នោះ​តែម្ដង​។​ ករណី​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​វែកមុខ​រក​ឃាតក​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម