Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ស្នើអាជ្ញាធរជួយដោះស្រាយ​ ករណីគ្រឿងចក្រ កាយអាចម៍ដីលក់របស់ឈ្មោះ លីម សេម បំផ្លាញផ្លូវលំ ២ខ្សែ

បានផុស

នៅ

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលកម្ពុជាថ្មីទទួលបាននៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ផ្លូវលំចំនួន ២ខ្សែ ដែលមួយជាអំណោយរបស់លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កំពុងត្រូវបានក្រុមហ៊ុនគ្រឿងចក្រ កាយអាចម៍ដីលក់ របស់ឈ្មោះ លីម សេម ធ្វើឲ្យរងការខូចជាបណ្តើរៗ តាំងពីតិចរហូតដល់ធ្ងន់ធ្ងរ ពិបាកក្នុងការធ្វើដំណើរចេញ-ចូល ព្រោះតែការដឹកអាចម៍ដីយកទៅលក់ យ៉ាងអាណាធិបតេយ្យ ក្រោមលេះកាយដីធ្វើផ្លូវ ជូនប្រជាពលរដ្ឋ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅចំណុចផ្លូវលំទាំង ២ខ្សែ ក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានលើកឡើងថា គ្រាន់តែលឺថា មានការជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលចរាចរណ៍ចេញ-ចូលក្នុងភូមិ ដោយខ្វះអាចម៍ដី ពួកគាត់បានឲ្យដីខ្លះទៅឲ្យគ្រឿងចក្រ ដើម្បីកាយយកដីធ្វើផ្លូវ។ ប៉ុន្តែផ្ទុយទៅវិញ បែរជាកាយអាចម៍ដី យកទៅលក់ ដែលធ្វើឲ្យពួកគាត់និយាយ មិនចេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដដែល បានបន្តថា ដំបូងឡើយ គឺពួកគេបានកាយអាចម៍ដី យកទៅលុបលើផ្លូវ ដែលមានក្រឡុកធំៗ បន្ទាប់មកក៏ចាប់ផ្តើមកាយអាចម៍ដី យកទៅដឹកលក់តែម្តង បណ្តាលឲ្យផ្លូវទាំងនោះ ផ្តើមខូចខ្ទេចខ្ទីរលើសដើម ពិបាកក្នុងការធ្វើដំណើរចេញ-ចូល បើមានភ្លៀងធ្លាក់ម្តងៗ គឺពិសេសកូនៗ របស់ពួកគាត់ មិនបានទៅសាលារៀននោះទេ ដោយសារធ្វើដំណើរមិនកើត។

ប្រភពព័ត៌មាន ក៏បានបញ្ជាក់ផងដែរថា ផ្លូវលំមួយខ្សែ ដែលជាអំណោយរបស់លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានទទួលរងការខូចខ្ទេចខ្ទីរដែរ ព្រោះតែក្រុមហ៊ុនដឹកអាចម៍លក់ របស់ឈ្មោះ លីម សេម ដោយមានរថយន្តជាច្រើនគ្រឿង បើកចេញ-ចូលៗតែម្តង។ ប្រភពព័ត៌មាន បានបញ្ជាក់បន្ថែមថា ផ្លូវដែលចេញ-ចូល មកកន្លែងពួកគាត់រស់នៅ គឺមានចំនួន ២ខ្សែត្រូវខូចទាំងអស់ ព្រោះតែក្រុមហ៊ុនដឹកអាចម៍លក់ របស់ឈ្មោះ លីម សេម ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតប្រយោជន៍សាធារណៈ។

ជាមួយគ្នានេះ ពួកគាត់សំណូមពរស្នើសុំឲ្យអាជ្ញាធរជំនាញ និងអភិបាលក្រុងប៉ៃលិន ជួយដោះស្រាយ និងមានវិធានការណាមួយ ដើម្បីឲ្យក្រុមហ៊ុនឈ្មោះ លីម សេម ធ្វើផ្លូវឲ្យពួកគាត់ បានធ្វើដំណើរស្រួល តាមការសន្យាផងដែរ។ 

បើតាមលោក លីម សេម ម្ចាស់គ្រឿងចក្រកាយអាចម៍ដីលក់ បានឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក ពិតជាបានដឹកអាចម៍ដីលក់មែន តែដើម្បីទូទាត់ថ្លៃសាំង ម៉ាស៊ូត សម្រាប់រថយន្តដឹកដីធ្វើផ្លូវប៉ុណ្ណោះ ហើយទើបតែបាន ៥០ឡានប៉ុណ្ណោះ។ លោកថា បើនិយាយទៅ វាមិនគ្រប់គ្រាន់ សម្រាប់ការជួយធ្វើផ្លូវនេះផង ហើយក្រុមហ៊ុនរបស់លោក នឹងធ្វើផ្លូវជូនប្រជាពលរដ្ឋវិញ ដោយគ្រាន់តែក្រុម​ហ៊ុនមិនមានរ៉ូឡូ ដើម្បីបង្ហាប់ដីនោះទេ គឺមានតែត្រាក់ទ័រ រុញពង្រាបដីប៉ុណ្ណោះ។

ចំណែកលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដែរថា លោកមិនទាន់បានទទួល ព័ត៌មាននេះនៅឡើយទេ ហើយលោកហ្នឹងចាត់មន្ត្រីជំនាញក្រុងប៉ៃលិន ចុះទៅពិនិត្យមើលផងដែរ៕  

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម