Connect with us

ព័ត៌មានជាតិ

សាលារៀនទូទាំងខេត្តរតនគិរី បើកឡើងវិញ បន្ទាប់ពីបិទទ្វារជិត១ឆ្នាំ

បានផុស

នៅ

បន្ទាប់ពីបានបិទទ្វារអស់រយៈពេលប្រមាណជិត១ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចឱ្យគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន បានបើកទ្វារដំណើរការសិក្សាឡើងវិញ ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ផ្តើមបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានសភាពធូរស្រាល។ បើទោះបីជាយ៉ាងនេះក្តី ការបើកសាលារៀនឡើងវិញ ក៏នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ការឆ្លង ឬចម្លងជំងឺកូវីដ-១៩ នៅក្នុងថ្នាក់រៀន។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចចាប់បើកដំណើរការគ្រឹះស្ថានសិក្សា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គ្រប់កម្រិតសិក្សាទាំងរដ្ឋ និងឯកជន ទូទាំងខេត្ត។ ការបើកដំណេីការឡើងវិញគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ គ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលជំងឺកូវីដ-១៩ អាចគ្រប់គ្រងបានដោយកំណត់ការបង្រៀន និងរៀនតាមបណ្តុំពី ១៥នាក់ ទៅ ២០នាក់ ដោយបន្តអនុវត្ត នូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា។ នៅក្នុងសាលា មិនអនុញ្ញាតឱ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សាទេ។

លោក ខាត់ សាម៉ាល់ បន្តថា ការបើកសាលារៀនឡើងវិញ ចាំបាច់ត្រូវធ្វើការងារដើម្បីឈានទៅចាប់យក គន្លងថ្មីប្រកបដោយចីរភាព។ ខណៈហានិភ័យទាបពេលដែលកុមារស្ថិតនៅក្នុងសាលារៀន គឺជាស្ថានភាពដែលងាយស្រួលគ្រប់គ្រង ផលវិបាកដែលកើតឡើងដោយសារតែពួកគេនៅក្រៅសាលា គឺមានកម្រិតធ្ងន់ធ្ងរ និងនៅដិតដាមយូរអង្វែង។ នេះគឺជាពេលវេលា ដែលខ្លោងទ្វារសាលារៀនត្រូវបើកឡើងវិញហើយ។

ការបន្តប្រុងប្រយ័ត្ន និងគោរពតាមវិធានការទាំងនេះ សុទ្ធតែមានសារៈសំខាន់មិនត្រឹមតែសម្រាប់សាលារៀនប៉ុណ្ណោះទេ ថែមទាំងសម្រាប់កិច្ចខិតខំប្រឹងប្រែងជារួមរបស់យើង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ។

ជាមួយគ្នានេះសិស្សានុសិស្សនៃវិទ្យាល័យ សម្តេចឪសម្តេចម៉ែ ក្រុងបានលុង កញ្ញា សួស វណ្ណនីកា និងកញ្ញា រិត សៀវអាយ បានលើកឡើងស្រដៀងគ្នា ដោយពួកគេបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឱ្យបេីកដំណេីរការសាលរៀនឡេីងវិញនាពេលនេះ  ដែលធ្វើឱ្យពួកគេមានឱកាសសិក្សាជាមួយនឹងលោកគ្រូ អ្នកគ្រូផ្ទាល់ និងងាយស្រួល។ ពួកនាងបន្តថា ការសិក្សាជាមួយលោកគ្រូ អ្នកគ្រូផ្ទាល់ គាត់អាចពន្យល់មេរៀនបានគ្រប់ជ្រុងជ្រោយ ពេលសិស្សមានចម្ងល់ក្នុងមេរៀន គឺមានការបកស្រាយពន្យល់ពីគាត់ភ្លាមៗ។

ក្រសួងអប់រំបានចេញសេចក្តីណែនាំ ដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យយកចិត្តទុកដាក់ អនុវត្តន៍វិធានអនាម័យ និងគម្លាតសុវត្ថិភាព នៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ។ នៅមុនបើកទ្វារសាលារៀននេះ នៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនក្នុងខេត្តរតនគិរី បានធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមសាលា និងនៅក្នុងថ្នាក់រៀន និងបានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវអនុវត្ដតាមគោលការណ៍ប្រតិបត្ដិស្ដង់ដា។ ជាពិសេសពង្រឹងការអនុវត្ដវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម